ទេព កញ្ញា រៀបចំពិធីបុណ្យនៅខ្មែរ ទាំងចិត្តមិន​អស់អាល័យសពស្វាមីនៅអាមេរិក

តារាសម្តែង ទេព កញ្ញា កំពុងជួបទុក្ខធំ បាត់បង់ស្វាមីជាទីស្រលាញ់ទាំងមិនបានលាគ្នាសូម្បីតែមួយម៉ាត់ ដោយស្វាមី​នាងទទួលមរណភាពនៅសហរដ្ឋអាមេរិក តែគេមិនទាន់ដឹង ដោយសារមូលហេតុអ្វីឱ្យប្រាកដនោះឡើយ។

កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងដែលកំពុងស្ពាយឈ្មោះស្ត្រីមេម៉ាយរូបនេះបានបង្ហោះដំណឹងមរណភាពរបស់ស្វាមីនៅឯនាយសមុទ្រយ៉ាងក្រៀមក្រំ ធ្វើឱ្យមហាជន និង​មិត្ត​រួម​អាជីព​ភ្ញាក់ផ្អើលជាខ្លាំង។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសួរនាំពីមូលហេតុនៃការស្លាប់របស់ស្វាមីនាង និងមួយចំនួនទៀតបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

អ្នកម្តាយកូនមួយនេះ ទទួលយកមិនបានទេក្រោយបាត់បង់ស្វាមីជាទីស្រលាញ់ភ្លាមៗបែបនេះ។ នាងបានបង្ហោះសារដ៏ក្រៀមក្រំលើគណនីផ្លូវការថា «បងអើយបងហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមាត់បែបនេះ ??? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេ យើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចងចាំទង្វើរល្អរបស់បងទុកក្នុងចិត្តជារាងរហូត សូមអោយបងបានទៅដល់ឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា»។

រឹតតែក្រៀមក្រំខ្លាំងជាងនេះទៀត ទេព កញ្ញា បានបង្ហើយរកស្វាមីដែលធ្លាប់តែខលមកប្រពន្ធកូនជាប្រចាំ ប៉ុន្តែពេលនេះស្រាប់តែលែងបានឃើញគ្នាជារៀងរហូតទៅ។ ក្រោយឃើញការបង្ហោះនេះ មិត្តសិល្បករ-សិល្បការិនី និងអ្នកគាំទ្រជាច្រើន បាននាំគ្នាលើកទឹកចិត្តនាងឱ្យរឹងមាំឡើង ដើម្បីជាបង្គោលឱ្យកូនតូចរបស់នាង។

ទោះស្វាមីរបស់នាងទទួលមរណភាពនៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែតារាសម្តែង ​ កញ្ញា និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពឱ្យស្វាមីតាមបែបព្រះពុទ្ធសាសនា ដោយនាងបាននិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់ស្វាមីដែលចែកឋានទៅទាំងក្តីអាលោះអាល័យបំផុត។

គួររំលឹកដែលថា តារាសម្តែង ទេព កញ្ញា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយអាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក លោក Alex Kem ​ជា​មន្ត្រី​មួយ​រូប​នៅ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​ ២០២២ ក្រោយ​​ស្វែង​យល់ចិត្ត​គ្នា​អស់​ប្រមាណ​ជា ​២ ​ឆ្នាំ​។ ពិធី​ភ្ជាប់ពាក្យ​របស់​តារា​ស្រី​រូប​នេះ រៀបចំ​មិនធំ​ដុំ​ឡើយ ពោល​គឺ​គេ​ឃើញ​មាន​តែ​វត្តមាន​ចាស់ទុំ សាច់ញាតិ​ទាំង​សងខាង និង​មិត្ត​ក្នុង​សិល្បៈ​តិចតួច​តែ​ប៉ុណ្ណោះ​។ ចំណងស្នេហារបស់អ្នកទាំងពីរ បន្សល់ទុកដំណក់ឈាមកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា Alrisaa Kem។

កន្លងមក តារាស្រីរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា ក្រោយ​​ភ្ជាប់ពាក្យ នាង​និង​គូ​ដណ្តឹង​បាន​រៀបចំ​ឯកសារ​នានា ដើម្បី​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​តែ​ម្តង​ តែអកុសលមិនទាន់បានចេញទៅរួមរស់ជាមួយគ្នានៅសហរដ្ឋអាមេរិកផង ស្វាមីនាងស្រាប់តែទទួលមរណភាពជាមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ