ទេព កញ្ញា រៀបចំពិធីបុណ្យនៅខ្មែរ ទាំងចិត្តមិន​អស់អាល័យសពស្វាមីនៅអាមេរិក

តារាសម្តែង ទេព កញ្ញា កំពុងជួបទុក្ខធំ បាត់បង់ស្វាមីជាទីស្រលាញ់ទាំងមិនបានលាគ្នាសូម្បីតែមួយម៉ាត់ ដោយស្វាមី​នាងទទួលមរណភាពនៅសហរដ្ឋអាមេរិក តែគេមិនទាន់ដឹង ដោយសារមូលហេតុអ្វីឱ្យប្រាកដនោះឡើយ។

កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្តែងដែលកំពុងស្ពាយឈ្មោះស្ត្រីមេម៉ាយរូបនេះបានបង្ហោះដំណឹងមរណភាពរបស់ស្វាមីនៅឯនាយសមុទ្រយ៉ាងក្រៀមក្រំ ធ្វើឱ្យមហាជន និង​មិត្ត​រួម​អាជីព​ភ្ញាក់ផ្អើលជាខ្លាំង។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសួរនាំពីមូលហេតុនៃការស្លាប់របស់ស្វាមីនាង និងមួយចំនួនទៀតបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

អ្នកម្តាយកូនមួយនេះ ទទួលយកមិនបានទេក្រោយបាត់បង់ស្វាមីជាទីស្រលាញ់ភ្លាមៗបែបនេះ។ នាងបានបង្ហោះសារដ៏ក្រៀមក្រំលើគណនីផ្លូវការថា «បងអើយបងហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមាត់បែបនេះ ??? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេ យើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចងចាំទង្វើរល្អរបស់បងទុកក្នុងចិត្តជារាងរហូត សូមអោយបងបានទៅដល់ឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា»

រឹតតែក្រៀមក្រំខ្លាំងជាងនេះទៀត ទេព កញ្ញា បានបង្ហើយរកស្វាមីដែលធ្លាប់តែខលមកប្រពន្ធកូនជាប្រចាំ ប៉ុន្តែពេលនេះស្រាប់តែលែងបានឃើញគ្នាជារៀងរហូតទៅ។ ក្រោយឃើញការបង្ហោះនេះ មិត្តសិល្បករ-សិល្បការិនី និងអ្នកគាំទ្រជាច្រើន បាននាំគ្នាលើកទឹកចិត្តនាងឱ្យរឹងមាំឡើង ដើម្បីជាបង្គោលឱ្យកូនតូចរបស់នាង។

ទោះស្វាមីរបស់នាងទទួលមរណភាពនៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែតារាសម្តែង ​ កញ្ញា និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពឱ្យស្វាមីតាមបែបព្រះពុទ្ធសាសនា ដោយនាងបាននិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលដល់ស្វាមីដែលចែកឋានទៅទាំងក្តីអាលោះអាល័យបំផុត។

គួររំលឹកដែលថា តារាសម្តែង ទេព កញ្ញា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយអាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក លោក Alex Kem ​ជា​មន្ត្រី​មួយ​រូប​នៅ​​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​ ២០២២ ក្រោយ​​ស្វែង​យល់ចិត្ត​គ្នា​អស់​ប្រមាណ​ជា ​២ ​ឆ្នាំ​។ ពិធី​ភ្ជាប់ពាក្យ​របស់​តារា​ស្រី​រូប​នេះ រៀបចំ​មិនធំ​ដុំ​ឡើយ ពោល​គឺ​គេ​ឃើញ​មាន​តែ​វត្តមាន​ចាស់ទុំ សាច់ញាតិ​ទាំង​សងខាង និង​មិត្ត​ក្នុង​សិល្បៈ​តិចតួច​តែ​ប៉ុណ្ណោះ​។ ចំណងស្នេហារបស់អ្នកទាំងពីរ បន្សល់ទុកដំណក់ឈាមកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា Alrisaa Kem។

កន្លងមក តារាស្រីរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា ក្រោយ​​ភ្ជាប់ពាក្យ នាង​និង​គូ​ដណ្តឹង​បាន​រៀបចំ​ឯកសារ​នានា ដើម្បី​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​តែ​ម្តង​ តែអកុសលមិនទាន់បានចេញទៅរួមរស់ជាមួយគ្នានៅសហរដ្ឋអាមេរិកផង ស្វាមីនាងស្រាប់តែទទួលមរណភាពជាមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា