ការចាកចេញរបស់តារាស្រីល្បី Coco Lee នៅតែជារឿងមួយដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការសោកស្ដាយខ្លាំង ដោយសារតែវាលឿនពេកធ្វើឱ្យគ្រប់គ្នាសឹងតែទទួលមិនបាន។ ទៀតសោត រូបនាងគឺជាតារាស្រីម្នាក់ដែលមានអត្ដចរិត និងមានស្នាដៃអស្ចារ្យជាច្រើន។

ជាមួយគ្នាដែរ បន្ទាប់ពីកន្លងផុតជិតមួយខែ ពិធីបុណ្យសព និងការគោរពវិញ្ញាណក្ខន្ធរបស់តារាស្រី Coco Lee នឹងធ្វើឡើងនៅវេលាម៉ោង ៦ លា្ងចថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នេះតែម្ដងនៅ Hongkong Funeral Home។ វាជាឱកាសដែលអាចឱ្យក្រុមគ្រួសារសាច់ញាតិ មិត្ដរួមអាជីពអាចជូនដំណើររូបនាងជាលើកចុងក្រោយ។


បើតាមសម្ដីរបស់ប្អូនស្រីតារាស្រី Coco Lee គឺ Lee Si Lin បានឱ្យដឹងថា ការថតរូប និងវីដេអូផ្សេងៗ នឹងត្រូវបានហាមឃាត់កំឡុងពេលពិធីចាប់ផ្ដើមដើម្បីជាការគោរពដល់អ្នកដែលបានស្លាប់ទៅហើយ។ ទន្ទឹមនេះ អ្នកកាសែតក៏បានចែករំលែកនូវរូបភាពខ្លះៗ នៅខាងក្រៅកន្លែងរៀបចំពិធីបុណ្យសពរបស់តារាស្រី Coco Lee ដែលបង្ហាញឱ្យឃើញពីផ្កាជាច្រើនទទួលបានពីមិត្ដរួមសិល្បៈ និងអ្នកគាំទ្រជាដើម។






គួរបញ្ជាក់ថា តារាស្រី Coco Lee បានទទួលមរណភាពនៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ ដោយសារការធ្វើអត្ដឃាតខ្លួនឯង។ នាងត្រូវបានរាយការណ៍ថា មានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ និងថែមទាំងមានជំងឺប្រចាំកាយច្រើន ព្រមទាំងជួបរឿងមិនសមប្រកបច្រើនទើបធ្វើឱ្យនាងជ្រើសយកផ្លូវបញ្ចប់ជីវិតខ្លួនឯង៕





























































Account
Security
Favourite Content