ហ៊ុន ហ្គេចឡាង ចាត់ទុកការកែសម្ភស្សនាពេលបច្ចុប្បន្នជារឿងទូទៅ​

តារាម៉ូដែលរូបស្រស់ ចង្កេះអង្ក្រង កញ្ញា ហ៊ុន ហ្គេចឡាង បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់ហ្វេនវិស័យបវរកញ្ញានៅកម្ពុជា ពេលនាងដណ្តើមបានតំណែង 4th Runner Up ពីការប្រកួត Miss Universe Cambodia 2022 ព្រោះកាលពីឆ្នាំ២០២១ នាងគ្រាន់ជាបេក្ខភាពម្នាក់ដែលមិនជាប់ចំណាត់ថ្នាក់អ្វីឡើយ។ ក្រោយទទួលបានតំណែងនេះ ហ្គេចឡាង តែងលេចមុខតាមកម្មវិធីដើរបង្ហាញម៉ូដ កម្មវិធីសប្បុរសធម៌ និងកម្មវិធីទូរទស្សន៍ផ្សេងៗ ធ្វើឱ្យប្រជាប្រិយភាពនាងកាន់តែឡើងមួយកម្រិតទៀត។ 

បើនិយាយពីរូបសម្រស់វិញ កូនស្រីអ្នកកំពតម្នាក់នេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ សមរូបរាងរបស់នាងតែងម្តង។ ថ្វីដ្បិតតែមានរូបរាងស្រស់ស្អាតជាអំណោយពីធម្មជាតិក៏ពិតមែនតែ ហ្គេចឡាង មិនបដិសេធចំពោះការកែកុនរូបសម្រស់បន្ថែម ដូចអ្វីដែលសិល្បករជាច្រើនបានធ្វើនោះទេ ព្រោះនាងចាត់ទុកថា ការកែសម្ផស្សនាពេលបច្ចុប្បន្នជារឿងទូទៅ​ ទៅហើយ គ្រាន់តែយើងកុំកែច្រើនពេក គឺកែតែចំណុចណាដែលយើងគិតថាខ្វះទៅបានហើយ។ សំខាន់ជាងគេ គឺការជ្រើសរើសពេទ្យឱ្យបានត្រឹមត្រូវតាមស្តង់ដា ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។

ទោះបីជាយល់ឃើញបែបនេះ ប៉ុន្តែសម្រាប់រូបនាងពេលនេះ​នៅមិនទាន់ធ្លាប់ឆ្លងកាត់មុខកាំបិតពេទ្យនៅឡើយទេ គ្រាន់តែធ្លាប់ព្យូសារ៉ូមជំនួយស្បែក ម៉ាស្សាថែសម្រស់តែប៉ុណ្ណឹង តែថ្ងៃខាងមុខក៏មិនប្រាកដែរ ត្រូវមើលតាមភាពជាក់ស្តែងថា តើរូបសម្រស់នាងខ្វះខាតត្រង់ណា? តែបើសម្រាប់រូបរាងដងខ្លួនរបស់នាង គឺនាងពេញចិត្តហើយ មិនគិតថានឹងកែកុនបន្ថែមទេ។

មកទល់ពេលនេះ កញ្ញា ហ៊ុន ហ្គេចឡាង នៅមិនទាន់ត្រូវក្រុមហ៊ុន CIM ជ្រើសរើសឱ្យចូលរួមប្រកួតកម្មវិធីអន្តរជាតិណាមួយនោះទេ ក្រោយពីជាប់ជា 4th Runner Up Miss Universe Cambodia 2022 ប៉ុន្តែក្នុងដៃនាងពេលបច្ចុប្បន្នក៏មានតំណែងជា Miss World Peace Cambodia 2022 ក្រោយពីនាងជាប់ជាជយលាភី CIM Stars Photo Contest រដូវកាលទី២។ តារាស្រីសាច់សដូចសំឡីរូបនេះ អាយុ ២១ឆ្នាំ កម្ពស់ 1.68cm មានសមត្ថភាពអាចនិយាយបាន៣ភាសា រួមមាន ភាសាខ្មែរ ចិន និងអង់គ្លេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ