តើ LV ចំណាយប្រាក់ប៉ុន្មានទៅ Ronaldo & Messi ដើម្បីរូបសន្លឹកនេះ?

១ ថ្ងៃ​មុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​បាន​មក​ដល់​ រូបភាព​ពាណិជ្ជកម្ម​ដ៏​ឆ្លាតវៃ​មួយ​សន្លឹក​​របស់​ក្រុមហ៊ុនបារាំង​ Louis Vuitton បាន​ធ្វើ​ឲ្យ​កក្រើក​ពាសពេញ​បណ្ដាញ​សង្គម​ និង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​កីឡា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ដោយ​សារ​តែ​វត្តមាន​កំពូល​កីឡាករ​ទាំង​ពីរ​រូប​គឺ​ Ronaldo និង Messi ស្ថិត​ក្នុង​រូបភាព​ពាណិជ្ជកម្ម​តែ​មួយ។

​​វា​ជា​អ្វី​ដែល​គេ​គ្រប់​គ្នា​មិន​ជឿ​ថា​នឹង​អាច​កើត​ឡើង ដោយ​ហេតុ​ថា​ Cristiano Ronaldo និង​Lionel Messi ជា​ដៃគូ​ប្រកួតប្រជែង​លើ​វាល​ស្មៅ​ជាង​ ១ទសវត្សរ៍​មក​ហើយ​។ បច្ចុប្បន្ន​​រូបភាព​ពាណិជ្ជកម្ម​មួយ​សន្លឹក​ដែល​​ត្រូវ​បាន​ថត​ដោយ​កំពូល​ជាង​ថត​ល្បីល្បាញ​សហរដ្ឋអាមេរិក ​ Annie Leibovitz ទទួល​បាន​ការ​ Like នៅ​លើ Instagram ជាង​ ៥០លាន​ទៅ​ហើយ។

ជា​ GOAT (Greatest of all times) នៃ​ពិភព​បាល់ទាត់​ ជា​បុគ្គល​ដែល​មាន​អ្នក​តាន​ដាន​ច្រើន​បំផុត​ទាំង​ពីរ​លើ​បណ្ដាញ​សង្គម Instagram ស្រាប់​តែ​មក​ស្ថិត​ក្នុង​ពាណិជ្ជកម្ម​តែ​មួយ​ បង្ក​ឲ្យ​អ្នក​តាម​ដាន​ជា​ច្រើន​ឆ្ងល់​ថា​តើ​ក្រុមហ៊ុន​ Louis Vuitton ចំណាយ​អស់​ប៉ុនណា​សម្រាប់​រូបភាព​ពាណិជ្ជកម្ម​មួយ​សន្លឹក​នេះ។

សម្រាប់​ចម្លើយ​ដែល​ជា​តួ​លេខ​តម្លៃ​ជាក់លាក់​ មិន​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​ឡើយ​ពី​សំណាក់​ក្រុម​ហ៊ុន LV ឬ​សាមីខ្លួន​ផ្ទាល់​ឡើយ។ ដោយឡែក​គេ​អាច​ប៉ាន់ស្មាន​ពី​តម្លៃ​របស់​ពាណិជ្ជកម្ម​មួយ​នេះ​ តាម​រយៈ​ការ​គិត​ថ្លៃ​ក្នុង​ការ​ផ្សព្វផ្សាយ​មួយ​សន្លឹក​របស់​តារា​បាល់ទាត់​ទាំង​ពីរ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។

បើ​យោង​ទៅ​តាម​គេហទំព័រ​ Hopper HQការ​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​របស់​ Ronaldo នៅ​លើ​ Instagramស៊ី​ថ្លៃ​ជាង​ ២.៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចំណែក​ Messi វិញ​ទទួល​បាន​ជាង​ ១.៧លាន​ដុល្លារ​សម្រាប់​ការ​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​លើ​ Instagram ដូចគ្នា​។ បូក​រួម​ជា​មួយ​ការ​គិត​​ថ្លៃ​រូប​ថត​មួយ​សន្លឹក​តម្លៃ ១៧មុឺន​ដុល្លារ​របស់​អ្នក​ស្រី Annie Leibovitzបាន​​បញ្ជាក់​រូប​ភាព​ពាណិជ្ជកម្ម​មួយ​សន្លឹក​នេះ​អាច​មាន​តម្លៃ​ជាង​ ៤លាន​ដុល្លារ​។

គួរ​បញ្ជាក់​ថា​ នេះ​គ្រាន់​ជា​ការ​ប៉ាន់ស្មាន​របស់​គេហទំព័រ​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​គេ​ពុំ​អាច​ដឹង​ពី​តម្លៃ​ជាក់​ច្បាស់​នៃ​រូប​ភាព​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​តម្លៃ​ប៉ុនណា​ឲ្យ​ប្រាកដ​នោះ​ទេ។ យ៉ាងណា​ក្រៅ​តែ​ពី​ការ​ឆ្ងល់​ពី​តម្លៃ ការ​ជជែក​ដេញ​ដោល​ឥត​ឈប់​នៃ​រូប​ភាព​ក្ដារ​អុក​ក្នុង​រូប​ភាព​ដែល​ Ronaldo និង​ Messi កំពុង​លេង​ថា​តើ​នរណា​ជា​អ្នក​ឈ្នះ។ មែនទែន​ទៅ​ក្រឡា​អុក​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ LV រៀប​ចំ​ឡើង​មិន​មែន​ដោយ​ចៃដន្យ​នោះ​ទេ​ តាមពិត​នេះ​គឺ​ជា​ក្រឡា​អុក​មែនទែន ដែល​លេង​ កាល​ពីឆ្នាំ២០១៧ រវាង​ Magnus Carlsen (ស្ដេច​អុក​ពិភព​លោក) និង Hikaru Nakamura៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្