បកត្រឡប់ទៅខែមីនា ឆ្នាំ ២០២៤ តារាប្រុសហុងកុងជើងចាស់ Chun Wong បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយរូបលោកបានដួល នៅក្នុងបន្ទប់សណ្ឋាគារលោកបានស្នាក់នៅ។ តារាប្រុស Chun Wong ធ្លាប់បានទទួលស្គាល់ថា លោកមិនសូវមានទំនាក់ទំនងជាមួយកូនៗទាំង ៤ របស់លោកឡើយ ទើបជីវិតលោកមើលទៅហាក់ឯកា។
យោងតាមប្រភពព័ត៌មានហុងកុង HK01 បានឲ្យដឹងថា ជីវិតរបស់ជើងចាស់រូបនេះ គឺកំពុងស្នាក់នៅកន្លែងថែទាំមនុស្សចាស់ ដោយមានការមើលថែទាំពីគ្រូពេទ្យ ហើយលោកកំពុងសម្របខ្លួនជីវិតនៅទីនោះ។ ស្ថានភាពហិរញ្ញវត្ថុរបស់តារាប្រុសវ័យ ៧៦ ឆ្នាំរូបនេះមិនល្អទេ ដោយសារតែលោកគ្មានសេសសល់ប្រាក់ឡើយ ថែមទាំងជំពាក់គេទៀត។ ជារៀងរាលថ្ងៃ ដោយមានការជួយពីអ្នកធ្វើការស្ម័គ្រចិត្ដ ទើបលោកអាចមានលទ្ធភាពទទួលសេវាព្យាបាលជំងឺ។


មែនទែនទៅ ប្រាក់ចំណូលរបស់ Chun Wong ចាប់ផ្ដើមធ្លាក់ចុះ ក្រោយលោកបានបញ្ចប់កុងត្រាជាមួយស្ថានីយន៍ទូរទស្សន៍ TVB កាលពីចុងឆ្នាំ ២០២៣។ លោកបានទម្លាយថា ប្រាក់របស់លោកដែលបានសន្សំអស់រយៈពេលជាច្រើនឆ្នាំ រលាយអស់គ្មានសល់ដោយសារលោកជួយសងបំណុលកូនស្រីច្បងខ្លួន។
លោកបានលក់ផ្ទះ និងរបស់មានតម្លៃជាច្រើន ដើម្បីយកប្រាក់មកជួយសងបំណុលកូន ប្រមាណជាង ៣៨ ម៉ឺនដុល្លារអាមេរិក។ កូនស្រីច្បង និងកូនប្រសាររបស់លោកបានប្រកាសក្ស័យធន ក្រោយបរាជ័យក្នុងមុខជំនួញ។ បន្ទាប់ពីជួយសងបំណុលរួច កូនស្រីច្បង និងកូនប្រសាបានរត់ភៀសខ្លួនទៅបាត់ ដោយលោកមិនអាចទាក់ទងបានទៀតឡើយ។ តែក្រោយពីលោកឈឺ និងស្នាក់នៅកន្លែងថែទាំមនុស្សចាស់ កូនផ្សេងៗរបស់លោកក៏បានមកសួរសុខទុក្ខលោកជារឿយៗ។



គួរបញ្ជាក់ថា សុខភាពរបស់តារាប្រុស Chun Wong ចាប់ផ្ដើមចុះខ្សោយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះមូលហេតុដែលធ្វើឲ្យលោកដល់ថ្នាក់ដួល នៅឯសណ្ឋាគារ ដោយសារតែខ្វះគ្រាប់ឈាម និងនឿយហត់ខ្លាំងពេក៕
























Account
Security
Favourite Content