តារាសម្ដែងស្រី ស៊ីន យូប៊ីន បានអញ្ជើញអ្នកសារព័ត៌មានច្រើនស្ថាប័ន ទៅចូលរួមសន្និសីទកាសែត ដើម្បីបកស្រាយការយល់ច្រឡំរបស់មហាជន មកលើរូបនាងកាលពីថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងសន្និសីទនោះ តារាស្រីវ័យ ២៩ ឆ្នាំបានបកស្រាយការលើកឡើងរបស់មហាជនទូទៅ ដោយគិតថានាងមិនហ៊ានចេញមកនិយាយជាសាធារណៈ ពេលប្រទេសកម្ពុជាទទួលរងការឈ្លានពានពីសំណាក់កងទ័ពថៃ។



មុនបកស្រាយការយល់ច្រឡំមកលើរូបនាង ស៊ីន យូប៊ីន សុំចិត្តអ្នកសារព័ត៌មានជាមុន ព្រោះមិនអាចបើកម៉ាសនិយាយបានឡើយ ដោយមានរបួសនៅនឹងផ្ទៃមុខ ជាពិសេសបរិវេណមាត់តែម្ដង។ ចំណុចដំបូងដែលតារាសម្ដែងរូបនេះ លើកឡើង គឺបដិសេធថានាងមិនបានបាត់ខ្លួន ឬក៏ខ្លាចបាត់បង់ប្រជាប្រិយភាពអ្វីឡើយ ពេលពលរដ្ឋខ្មែរ ទទួលរងភាពឈឺចាប់ពីសំណាក់ទាហានសៀម ពោលគឺនាងបានចេញមុខនៅលើប្រព័ន្ធផ្សព្វផ្សាយ Instagram ហើយ Facebbok Page នៅខូចដដែល មិនទាន់អាចចូលប្រើប្រាស់បានឡើយ។
បញ្ហាផេករបស់នាងដែលខូចនោះ ស៊ីន យូប៊ីន បានរៀបរាប់ភ្ជាប់ជាមួយបញ្ហា Instagram តែម្ដងថា៖
- ផេកខូច មិនអាច log ចូលបាន

- ពេលមានបញ្ហាមិនបានផុសលើផេក តែនាងបានផុសវីដេអូលើ IG






- ចំណែករូបភាពដែលនាងបង្ហោះពី IG តែវា Faction Direct ទៅផេក មិនមែនផេកអាចប្រើប្រាស់បានវិញទេ

- ពេលផេកមានបញ្ហា បានស្នើទៅដល់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីជួយយកផេកមកវិញ ព្រមទាំងទឡ្ហីករណ៍ជាច្រើនទៀត ភ្ជាប់មកជាមួយការសន្ទនាផ្សេងៗ។
ពាក់ព័ន្ធនឹងបញ្ហា billboard នៅញ៉ូយ៉ក times square កញ្ញាបានឲ្យដឹងថា ខែពីថ្ងៃ ២៤ ខែកក្កដា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើខ្មែរ ហើយនាងថ្ងៃ ២៥ ទើបនាងបានឆាតទំនាក់ទំនងជាមួយខាង billboard ហើយនឹងត្រៀមចាក់នៅទីនោះថ្ងៃ ២៧ កក្កដា ឆ្នាំ ២០២៥។ ប៉ុន្តែនាគ្រានោះ ក៏មានលេចឮពីការចរចានៅសម្រាប់ថ្ងៃ ២៨ ដូចនេះហើយទើបនាងសុំឲ្យគេផ្អាកសិន ចៀសវាងថានាងមានចេតនាញុះញង់ ព្រោះកំពុងតែឈានទៅរកភាពប្រសើរឡើងវិញហើយ។

នៅពេលដែលអ្នកកាសែតសួរពីការបង្កើតផេកឡើងវិញ ឬចាំយកផេកចាស់ យូប៊ីន បានបញ្ជាក់នាងមិនបង្កើតថ្មីឡើយ បើទោះជាផេកចាស់មិនអាចត្រឡប់មកវិញបាន។ ពោលគឺនាងនៅប្រើបណ្ដាញសង្គមដទៃទៀត មាន Instagram និង Tik Tok បានធម្មតា នាងមិនបង្កើតថ្មី ព្រោះគិតថាមិនដូចផេកចាស់នោះឡើយ។
ទោះជាយ៉ាងណា ស៊ីន យូប៊ីន បញ្ជាក់យ៉ាងច្បាស់ៗថា នាងតែងតែនៅខាងកម្ពុជាជានិច្ច មិនធ្លាប់គេចវេះ ឬខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ គ្រាន់តែមានសកម្មភាពនៅលើ IG ច្រើនជាង Facebook៕































Account
Security
Favourite Content