ប្រាសាទបាលិលេយ្យ ជាសំណង់ព្រះពុទ្ធសាសនាមួយក្នុងចំណោមសំណង់ព្រះពុទ្ធសាសនាបុរាណផ្សេងទៀតនៃអតីតរាជធានីអង្គរធំ។ បច្ចុប្បន្ន ប្រាសាទនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការចូលទៅទស្សនាពីសំណាក់ភ្ញៀវជាតិនិងបរទេស។

បើនិយាយពីប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរគេប្រាកដជាបាននឹកឃើញដល់ឈ្មោះរបស់ប្រាសាទ បាលិលេយ្យ ដែលជាប្រាសាទមួយស្ថិតនៅក្នុងបរិវេណនៃក្រុងអង្គរធំ។ ប្រាសាទបាលិលេយ្យ កសាងឡើងនៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។
សំណង់ព្រះពុទ្ធសាសនាមួយនេះមានទ្វារបើក ៤ទិស ដែលប្រាង្គស្ថិតនៅខាងលើគ្រឹះ៣ជាន់ មានជណ្ដើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។
ប្រាសាទព្រះបាលិលេយ្យ មានទីតាំងស្ថិតនៅខាងជើងប្រាសាទ ភិមានអាកាស ខាងក្រោយប្រាសាទ ទេពប្រណម មានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប ឬ ១.៥ គីឡូម៉ែត្រពីប្រាសាទ បាយ័ន៕






រូបភាព ផ្ដល់ជូនដោយ កឹម សុវណ្ណា/ក្រុមប្រមាញ់រូបភាពចម្រុះកម្ពុជា




















































Account
Security
Favourite Content