ស៊ីន យូប៊ីន បកស្រាយការយល់ច្រឡំរបស់មហាជន មក​លើរូបនាងក្នុងបណ្ដាញសង្គម

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ច្រើន​ស្ថាប័ន ទៅ​ចូលរួម​សន្និសីទកាសែត ដើម្បី​បកស្រាយ​ការ​យល់​ច្រឡំ​របស់​មហាជន មក​លើ​រូប​នាង​កាលពី​ថ្ងៃ ១៥ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅ។ ក្នុង​សន្និសីទ​នោះ តារា​ស្រី​វ័យ ២៩ ឆ្នាំ​បាន​បកស្រាយ​ការ​លើក​ឡើង​របស់​មហាជន​ទូទៅ ដោយ​គិត​ថា​នាង​មិន​ហ៊ាន​ចេញ​មក​និយាយ​ជា​សាធារណៈ ពេល​ប្រទេស​កម្ពុជា​ទទួល​រង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ។

មុន​បកស្រាយ​ការ​យល់​ច្រឡំ​មក​លើ​រូប​នាង ស៊ីន យូប៊ីន សុំ​ចិត្ត​អ្នក​សារព័ត៌មាន​ជាមុន ព្រោះ​មិន​អាច​បើក​ម៉ាស​និយាយ​បាន​ឡើយ ដោយ​មាន​របួស​នៅ​នឹង​ផ្ទៃ​មុខ ជាពិសេស​បរិវេណ​មាត់​តែម្ដង។ ចំណុច​ដំបូង​ដែល​តារា​សម្ដែង​រូប​នេះ លើកឡើង គឺ​បដិសេធ​ថា​នាង​មិន​បាន​បាត់​ខ្លួន ឬ​ក៏​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​អ្វី​ឡើយ ពេល​ពលរដ្ឋ​ខ្មែរ ទទួល​រង​ភាព​ឈឺចាប់​ពី​សំណាក់​ទាហាន​សៀម ពោល​គឺ​នាង​បាន​ចេញ​មុខ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Instagram ហើយ Facebbok Page នៅ​ខូច​ដដែល មិន​ទាន់​អាច​ចូល​ប្រើប្រាស់​បាន​ឡើយ។

បញ្ហា​ផេក​របស់​នាង​ដែល​ខូច​នោះ ស៊ីន យូប៊ីន បាន​រៀបរាប់​ភ្ជាប់​ជាមួយ​បញ្ហា Instagram តែម្ដង​ថា៖

  • ផេក​ខូច មិន​អាច log ចូល​បាន
  • ពេល​មាន​បញ្ហា​មិន​បាន​ផុស​លើ​ផេក តែ​នាង​បាន​ផុស​វីដេអូ​លើ IG
  • ចំណែក​រូបភាព​ដែល​នាង​បង្ហោះ​ពី IG តែ​វា Faction Direct ទៅ​ផេក មិន​មែន​ផេក​អាច​ប្រើ​ប្រាស់​បាន​វិញ​ទេ
  • ពេល​ផេក​មាន​បញ្ហា បាន​ស្នើ​ទៅ​ដល់​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ដើម្បី​ជួយ​យក​ផេក​មក​វិញ ព្រម​ទាំង​ទឡ្ហីករណ៍​ជាច្រើន​ទៀត ភ្ជាប់​មក​ជាមួយ​ការ​សន្ទនា​ផ្សេង​ៗ។

ពាក់ព័ន្ធ​នឹង​បញ្ហា billboard នៅ​ញ៉ូយ៉ក times square កញ្ញា​បាន​ឲ្យ​ដឹង​ថា ខែ​ពី​ថ្ងៃ ២៤ ខែ​កក្កដា ឆ្នាំ ២០២៥ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ខ្មែរ ហើយ​នាង​ថ្ងៃ ២៥ ទើប​នាង​បាន​ឆាត​ទំនាក់ទំនង​ជាមួយ​ខាង billboard ហើយ​នឹង​ត្រៀម​ចាក់​នៅ​ទីនោះ​ថ្ងៃ ២៧ កក្កដា ឆ្នាំ ២០២៥។ ប៉ុន្តែ​នា​គ្រា​នោះ ក៏​មាន​លេចឮ​ពី​ការ​ចរចា​នៅ​សម្រាប់​ថ្ងៃ ២៨ ដូចនេះ​ហើយ​ទើប​នាង​សុំ​ឲ្យ​គេ​ផ្អាក​សិន ចៀសវាង​ថា​នាង​មាន​ចេតនា​ញុះញង់ ព្រោះ​កំពុងតែ​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ពី​ការ​បង្កើត​ផេក​ឡើង​វិញ ឬ​ចាំ​យក​ផេក​ចាស់ យូប៊ីន បាន​បញ្ជាក់​នាង​មិន​បង្កើត​ថ្មី​ឡើយ បើ​ទោះ​ជាផេក​ចាស់​មិន​អាច​ត្រឡប់​មក​វិញ​បាន។ ពោល​គឺ​នាង​នៅ​ប្រើ​បណ្ដាញ​សង្គម​ដទៃ​ទៀត មាន Instagram និង Tik Tok បាន​ធម្មតា នាង​មិន​បង្កើត​ថ្មី ព្រោះ​គិត​ថា​មិន​ដូច​ផេក​ចាស់​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ស៊ីន យូប៊ីន បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា នាង​តែងតែ​នៅ​ខាង​កម្ពុជា​ជានិច្ច មិន​ធ្លាប់​គេចវេះ ឬ​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ឡើយ គ្រាន់តែ​មាន​សកម្មភាព​នៅ​លើ IG ច្រើន​ជាង Facebook៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *