ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីបង្ហាញរូបថតជុំគ្រួសារជាមួយកូនប្រុសបណ្ដូលចិត្តក្រោលសម្រាលបាន ១ ខែ។ រីឯទម្រង់មុខមាត់កូនប្រុសតារាស្រីរូបនេះ ពិតជាដូចលោកឪពុកខ្លាំងរហូតហ្វេននាំគ្នាពោលឡើងថាដូចបេះយកមកបិទ។

គិតត្រឹមថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៥ កូនប្រុសពិធីការិនីធ្មេញច្រពើសរូបនេះមានអាយុ ១ ខែហើយ។ ក្នុងថ្ងៃចេញខែកូនប្រុសបណ្ដូលចិត្តអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បាននាំគ្នាថតរូបជុំគ្រួសារទុកជាអនុស្សាវរីយ៍។ រូបថតជុំគ្រួសាររបស់ពិធីការិនីប៉ុស្តិ៍បាយ័នរូបនេះត្រូវបានបណ្ដាអ្នកប្រើប្រាស់បណ្ដាញហ្វេសបុកពោលសរសើរមិនដាច់ទាំងរូបសម្រស់ឪពុកម្ដាយ និងកូនប្រុស។ ដោយឡែក ទម្រង់មុខមាត់កូនប្រុសអ្នកទាំងពីរទាំងច្រមុះ មាត់ និងភ្នែកគឺដូចស្វាមីអ្នកនាងខ្លាំងដល់ថ្នាក់ហ្វេនៗ ក៏នាំគ្នាខមិនបែបនេះដែរ។





រូបថតជុំគ្រួសាររបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានការខមិនសរសើរច្រើនពីសំណាក់អ្នកគាំទ្រ។ បន្ថែមពីលើពាក្យពេចន៍សរសើរអ្នកគាំទ្រក៏បានខមិនជូនពរ ឌី ពេជ្ររ័ត្នបញ្ញាបុត្រ ក្នុងថ្ងៃចេញខែដំបូងឱ្យទទួលបានសុខភាពល្អផងដែរ៕
រូបភាព ៖ Hin Channiroth

























Account
Security
Favourite Content