ហេង វិសាល និង ស្រីនា ជាគូស្នេហ៍ដែលហ្វេនគាំទ្រខ្លាំង និងចង់ឲ្យអ្នកទាំង២ ចូលរោងការឆាប់ៗ ហើយថ្មីៗនេះអនាគតកូនកំលោះរូបនេះ ទើបរៀបចំកម្មវិធី Proposal នៅឆ្នេររាម ដើម្បីបំពេញបំណងខាងស្រីក្នុងជីវិតជាមនុស្សស្រី។


កាលពីយប់មិញ ហេង វិសាល បានបង្ហោះវីដេអូជាង ១០ នាទី ពីការរៀបចំកម្មវិធី Surprise គូដណ្ដឹងនៅមាត់សមុទ្រក្នុងខេត្តព្រះសីហនុ។ Influencer បានបង្ហាញពីហេតុផលដែលភ្ជាប់ពាក្យហើយបានរៀបចំកម្មវិធី Proposal ព្រោះនោះគឺជាបំណងរបស់កូនស្រីម្ចាស់សម្អាងការប្រណិតនារីផ្ទាល់ ដែលចង់ឲ្យគូស្នេហ៍សុំនាងរៀបការបែប sweet sweet ដូចក្នុងរឿងកុន។
ក្នុងវីដេអូ វិសាល បានតំណាលថា មានថ្ងៃមួយ ស្រីនា បាននិយាយថា “បើសិនជាយើងរៀបការ អូនចង់ឲ្យបង surprise អូន សុំអូនរៀបការ”។ តែ វិសាល បែរជាឆ្លើយថា មិនធ្វើបែបនោះឡើយ ព្រោះលោកអៀនខ្លាំងណាស់ តែនឹងចូលស្ដីដណ្ដឹងដល់ចាស់ទុំតែម្ដង ហើយបន្ទាប់មកក៏មានរៀបចំពិធីចែចូវ និងភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ កាលពីអំឡុងចុងឆ្នាំ ២០២២។

ក្រោយភ្ជាប់ពាក្យហើយ ស្រីនា នៅតែសួរបញ្ជាក់ថា ហេង វិសាល ថា “ឥឡូវភ្ជាប់ពាក្យហើយ បងអត់មានអី surprise អូនទេ? នោះវាជាក្ដីស្រមៃរបស់អូនណា”។ ចំណែកចម្លើយ វិសាល គឺនៅដដែល ហើយព្រោះតែបែបនោះហើយ ធ្វើឲ្យ Influencer ស្រីដែលល្បីពូកែ Makeup រូបនោះសោកសៅ តែមិនបង្ហាញឲ្យដឹង។ បើទោះជា ស្រីនា សោកសៅ តែខាងប្រុសនៅចាប់អារម្មណ៍មើលដឹង និងចាប់ផ្ដើមរៀបចំគម្រោង Proposal ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ។ បើទោះជាលោកអៀន គិតថាការ Proposal អីអស់នោះមិនសំខាន់ តែគោលដៅធំបំផុត គឺធ្វើដើម្បីមនុស្សស្រីខ្លួនស្រលាញ់។
ក្រោយវីដេអូ ហេងវិសាល សុំ ស្រីនា រៀបការកាលពីយប់មិញមានការជូនពរ និងគាំទ្រខ្លាំងមិនថាឡើយហ្វេន សូម្បីតែសិល្បករគ្នាឯងក៏រំភើបនឹងអ្នកទាំង ២ ដែរ។ ក្នុងនោះពិធីករ ជា វណ្ណរិទ្ធិ បានបង្ហើបតម្រុយថា “ជួបគ្នាខែក្រោយ” ដែលនោះប្រៀបដូចជាតម្រុយមួយ សម្រាប់ថ្ងៃពិសេសរបស់គូស្នេហ៍វ័យក្មេងគូនេះ។ ការបង្ហោះបែបនោះ អាចមកពីលោកប៉ា កូន ២ រូបនេះជាអ្នកសិល្បៈស្និទ្ធនឹងសាមីខ្លួន និងគ្រួសារខាងស្រីទទួលបានសំបុត្រអញ្ជើញ ឬក៏អាចជាពិធីករក្នុងកម្មវិធីផ្ទាល់។


ងាកមកមើលកាលពីអំឡុងខែ ១០ ឆ្នាំ ២០២៣ កន្លងទៅ ហេង វិសាល និង ស្រីនា ក៏ធ្លាប់បានបង្ហើបថា ថ្ងៃចូលរោងជ័យរបស់អ្នកទាំង ២ គឺនៅឆ្នាំ ២០២៤ នេះឯង។ តែសម្រាប់ថ្ងៃខែជាក់លាក់នោះ មានតែចាំសាមីខ្លួនបង្ហាញខ្លួនឯងតែម្ដងទៅ។ ចង់ដឹងអត់ ហេង វិសាល និង ស្រីនា រៀបការពេលណា? ឥឡូវសាមីខ្លួនបង្ហើបឲ្យដឹងហើយ
វិសាល និយាយថា ហេតុផលដែលធ្វើឲ្យលោកស្រលាញ់តារាស្រីបានទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ព្រោះនាងជាមនុស្សពូកែ take care,ផ្ដល់តម្លៃ និងគិតពីលោកគ្រប់ពេល ហើយវាក៏ជាហេតុផលដែល វិសាល ចង់ប្រគល់អ្វីដែលល្អបំផុតឲ្យទៅនាងវិញ៕



























Account
Security
Favourite Content