ស្រីស្អាត ហេង កូស៊ីន ថា បើចង់ឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូល Top 10 អ្នកគាំទ្រត្រូវ​ធ្វើបែបនេះ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 កំពុងបំពេញភារកិច្ចតំណាងជាតិកម្ពុជា ក្នុងការប្រកួត Miss Grand International 2022 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី យ៉ាងស្វិតស្វាញ។ គ្រប់គ្នាមើលឃើញ សារ៉ាវឌ្ឍី ធ្វើបានយ៉ាងល្អពីមួយដំណាក់ទៅមួយដំណាក់កាល មិនថាការបំពេញសកម្មភាពប្រចាំថ្ងៃ ឬវគ្គប្រកួតគោលធំៗនោះទេ គឺនាងបានបង្ហាញភាពជឿជាក់ ដោយសេចក្តីក្លាហានបំផុតក្នុងនាមជាបេក្ខភាពតំណាងកម្ពុជា រហូតម្ចាស់ Fan page ធំៗអត់ទ្រាំមិនសរសើរការតាំងចិត្តរបស់នាងមិនបាន ថែមទៀតមានជំនឿថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចនឹងចូលដល់តំណែង Top ណាមួយទៀតផង។

យ៉ាងណាមិញ ការអាចឈានជើងចូលដល់តំណែង Top ណាមួយឬអត់ ត្រូវឆ្លងកាត់ការបោះឆ្នោតពីមហាជន ដូច្នេះ ទោះបេក្ខភាពតំណាងជាតិកម្ពុជាធ្វើបានល្អ ប៉ុន្តែបើមិនមានសំឡេងបោះឆ្នោតច្រើនក៏នាងមិនអាចឈានចូលដល់តំណែង Top នោះដែរ។

លើកឡើងពីចំណុចនេះ ជឿជាក់ថា ប្រិយមិត្តអ្នកអាន ពិសេសបណ្តា Fan page ធំៗ ពិតជាបានជ្រាបហើយថា សំឡេងគាំទ្ររបស់ Miss Grand Cambodia 2022 បានប៉ះទង្គិចយ៉ាងខ្លាំងក្លាមុនពេលនាងហោះចេញទៅប្រកួត ដោយសារតែរឿងរ៉ាវឌឺដងផ្លែផ្កាគ្នារវាងអ្នកកាន់កាប់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia និងការមាក់ងាយប្រមាថអ្នកគាំទ្ររបស់ VIP Sponsor រួមទាំងភាពរឹងរូសរបស់អ្នកគ្រប់គ្រងកម្មវិធី ដែលមិនព្រមផ្លាស់ប្តូរឈុតតំណាងជាតិថ្មីឱ្យស័ក្កិសម Miss Grand Cambodia 2022 ជាងឈុត «កាហ្វេសែនមនោរម្យភូមិភាគឦសាន»។ 

ក្រោយឃើញបែបនេះ ស្រីស្អាត ហេង កូស៊ីន តារាសម្តែងចំណូលថ្មីកំពុងមានទីផ្សារខ្ពស់ ក៏បានលើកឡើងថា អ្វីដែលគ្រប់គ្នាបានធ្វើទៅនោះវាជាមតិផ្ទាល់ខ្លួន យើងមិនអាចហាមឃាត់គេបាននោះទេ ប៉ុន្តែក្នុងនាមយើងជាខ្មែរគ្នាឯង យើងគួរតែគាំទ្រខ្មែរគ្នាឯងទើបជារឿងប្រសើរ។ នាង សង្ឃឹមថា ប្រជាជនខ្មែរនឹងរួមគ្នាជាធ្លុងមួយបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជា ដើម្បីមានឱកាសឈានចូលវគ្គ Top ណាមួយ។

ទន្ទឹមការលើកឡើងយ៉ាងដូច្នេះ តារាសម្តែងរូបស្រស់ កូស៊ីន ក៏បង្ហើបឱ្យដឹងដែលថា កញ្ញាក៏ចាប់អារម្មណ៍ចំពោះវិស័យបវរកញ្ញាដែរ តែបច្ចុប្បន្ននាងនៅមិនទាន់គិតរឿងចូលប្រឡងកម្មវិធីណាមួយនោះទេ ព្រោះរវល់ថតភាពយន្តខ្លាំងដកឃ្លាមិនទាន់រួច តែបើសួរពីចិត្ត គឺនាងចង់ចូលប្រឡូកវិស័យនេះខ្លាំង។

គួររំឮកផងដែរថា ពេលនេះដំណើរការប្រកួត Miss Grand International 2022 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាតំណាងឱ្យកម្ពុជា បានឈានដល់វគ្គប្រកួតឈុតហែលទឹកហើយ ក្នុងនោះ រាត្រីផ្តាច់ព្រ័ត្រកម្មវិធីប្រកួតអន្តរជាតិនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ