តារាខេប៉ុបរៀមច្បង HeeChul និងជាសមាជិកក្រុមចម្រៀង Super Junior បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ក្រោយលោកទម្លាយពីហេតុផលចម្លែកមួយដែលធ្វើឲ្យលោកមានការច្រណែនជាមួយអតីតមិត្ដស្រីរបស់លោកជាខ្លាំង។



HeeChul បានបង្ហាញខ្លួនក្នុងកម្មវិធី “My Little Old Boy” ដោយមានការចូលរួមពីតារាល្បីៗ ដូចជាតារាសម្ដែងប្រុស Jang Keun Suk និងសមាជិកក្រុម FTISLAND គឺ Lee HongGi។ ក្នុងឱកាសជួបជុំគ្នា អ្នកទាំងបី ក៏និយាយចែករំលែកពីបទពិសោធន៍រីករាយ និងចម្លែកៗ ជាច្រើន។
ជាមួយគ្នាដែរ HeeChul បានទម្លាយថា៖ លោកជាមនុស្សដែលចូលចិត្ដសម្លឹងមើលមុខខ្លួនឯងក្នុងកញ្ចក់ ហើយរាល់ពេលដែលលោកសម្លឹងមើល លោកតែងគិត លោកអាចថើបខ្លួនឯងបានក្នុងកញ្ចក់។ លោកពិតជាច្រណែន និងស្ងើចសរសើរអតីតមិត្ដស្រីរបស់លោក ព្រោះនាងមានឱកាសបានថើបរូបលោក។


គ្រាន់តែរូបលោកនិយាយបែបនេះ ភ្លាម តារាប្រុស Jang Keun Suk និង Lee HongGi ហាក់មានការភ្ញាក់ផ្អើលព្រមទាំងអស់សំណើច។ ដោយឃើញបែបនេះ តារាប្រុស HeeChul ក៏បានបញ្ជាក់បន្ថែមថា លោកពិតជាបានគិតដូច្នេះពិតមែន។ លោកបានបន្ថែមថា មនុស្សជាច្រើនប្រហែលជាធ្លាប់ធ្វើវាសម្លឹងខ្លួនឯងក្នុងកញ្ចក់ និងថើបខ្លួនឯង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុស HeeChul បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនភ្ញាក់ផ្អើល និងអស់សំណើចចំពោះទង្វើរបស់លោក។ លោកធ្លាប់បានលើកឡើង អំពីការរៀបការជាមួយខ្លួនឯងថែមទៀតផង។ លោកធ្លាប់បានទម្លាយថា ការស្រឡាញ់ខ្លួនឯង និងបារម្ភពីខ្លួនឯងជារឿងដែលមនុស្សត្រូវធ្វើមុនគេ ៕

























Account
Security
Favourite Content