ឃើញសើចសប្បាយច្រើន តែមិននឹកស្មាន Heechul ធ្លាប់ជួបគ្រោះថ្នាក់រហូតគ្រូពេទ្យវិនិច្ឆ័យថាពិការភាព

សម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តតាមដានកម្មវិធីកម្សាន្ដកូរ៉េភាគច្រើនបានដឹងមកហើយថា Heechul សមាជិកក្រុម Super Junior ជាមនុស្សដែលបង្កតែភាពរីករាយស្នាមញញឹមដល់អ្នកជុំវិញខ្លួន ប៉ុន្តែបែរជាមិននឹកស្មានថាលោកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតដល់ត្រូវបានគ្រូពេទ្យវិនិច្ឆ័យថាស្ថានភាពរបស់លោកកាលនោះចាត់ចូលក្នុងពិការភាពទៀតផង។

នៅថ្ងៃទី១២ ខែមករាថ្មីៗនេះ ក្នុងកម្មវិធី My Little Old Boy របស់ទូរទស្សន៍ SBS តារាប្រុស Heechul រួមជាមួយមិត្តក្រុម Kim Jong Min បានចូលរួមជាភ្ញៀវកិត្តិយសដោយមានវត្តមានរបស់អ្នកគ្រូទស្សន៍ទាយ ហើយក៏បានទម្លាយពីផ្នែកដ៏ឈឺចាប់បំផុតដែលលោកមិនធ្លាប់ចែករំលែកជាមួយអ្នកគាំទ្រទាល់តែសោះ។

ក្នុងពេលនោះ Heechul បានទម្លាយថាជាការពិតលោកក្នុងវ័យ ២០ ឆ្នាំលោកបានជួបចំណុចរបត់នៃជីវិតដ៏ធំដោយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០០៦ កំឡុងពេលមានសកម្មភាពក្រុម។ គ្រាន់ឮដូចនេះ អ្នកគ្រូទាយបានបន្ថែមភ្លាមៗថាដោយសារតែអ័ក្សនៃរាងកាយរបស់លោកត្រូវបានខូចខាត ដូច្នេះលោកត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ក្នុងខែកក្កដានេះ។ សូម្បីតែក្នុងរដូវក្ដៅក៏ដោយ ក៏លោកមិនអាចប្រហែសបានដែរព្រោះថាប្រសិនបើលោកបាក់ឆ្អឹង ឬគ្រោះថ្នាក់បាក់បែកផ្នែកណាមួយនៃរាងកាយ លោកនឹងក្លាយជាមនុស្សពិការមិនខាន។

ស្របពេលដែលមនុស្សក្នុងស្ទូឌីយ៉ូទាំងអស់កំពុងភ្ញាក់ផ្អើល លោកបានសារភាពត្រង់ៗថារឿងនេះលោកមិនធ្លាប់ប្រាប់អ្នកណាម្នាក់ឡើយ ប៉ុន្តែលោកពិតជាធ្លាប់ជួបគ្រោះថ្នាក់រហូតដល់ពិការពិតមែន។ Heechul បានបន្ដទៀតថាជាការពិតគឺគេមានស្ទីកគ័រសម្រាប់វាយតម្លៃកម្រិតនៃពិការភាពដែលជាទូទៅគេបិតនៅលើរថយន្ដ។ កាលនោះលោកបានទៅយកវាជាមួយអ្នកគ្រប់គ្រងរបស់លោក ប៉ុន្តែក្រោយមកលោកក៏បានកែប្រែគំនិតមិនយកវាវិញដោយគិតថាលោកគួរតែរស់នៅឱ្យបានសកម្មជាងនេះ។

ទន្ទឹមនឹងនោះ លោកក៏បានពន្យល់ថាលោកមិនចង់ទទួលស្គាល់ឡើយថាខ្លួនឯងឈឺ ដូច្នេះលោកគិតថាបើលោកអាចយកឈ្នះវាបាន លោកនឹងមិនអីនោះទេ។ រហូតមកដល់ពេលនេះវាមានរយៈពេលជិត ១០ ឆ្នាំទៅហើយ លោកមិនដែលប្រាប់អ្នកគាំទ្រឱ្យបានដឹងពីរឿងនេះឡើយព្រោះលោកគិតថាពួកគេនឹងសោកសៅ ប្រសិនបើពួកគេដឹងថា oppa របស់ពួកគេទទួលបានការវាយតម្លៃចំណាត់ថ្នាក់នៃពិការភាពបែបនេះ។​

សូម្បីតែម្ដាយរបស់លោកក៏ធ្លាប់បានចែករំលែកថា គ្រាន់តែនឹកឃើញដល់កាលនោះក៏គាត់រំជួលចិត្តដែរ។ គាត់បានឱ្យដឹងកាលនោះកូនប្រុសរបស់គាត់បានទៅគោរពវិញ្ញាណក្ខន្ធឪពុករបស់តារាប្រុស Donghae ហើយពេលកំពុងធ្វើដំណើរត្រឡប់មកវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។ សូម្បីតែគិតដល់ពេលនោះ ក៏គាត់អាចស្រក់ទឹកភ្នែកដែរ។ គាត់បានបន្ថែមថាក្រោយពិនិត្យវេជ្ជបណ្ឌិតបាននិយាយថាកូនប្រុសរបស់គាត់នឹងមិនអាចរាំបានទៀតឡើយ ជាសំណាងល្អក្រោយពេលវះកាត់ហើយ លោកនៅតែអាចធ្វើចលនាបាន បើទោះបីជាលោកមានការឈឺចាប់ពេលឡើងឆាកក៏ដោយ។

គួររំឭកផងដែរថា កាលពីឆ្នាំ ២០០៦ Heechul បាន​ជួប​ឧបទ្ទវហេតុ​រថយន្ត​ពេល​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល​វិញ​ក្រោយ​ពី​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឪពុក​របស់ Donghae សមាជិករួមក្រុមដែលធ្វើឱ្យឆ្អឹងជើង និងឆ្អឹងភ្លៅមានរបួសធ្ងន់ធ្ងរយ៉ាងដំណំ។ ជាលទ្ធភាពលោកត្រូវចំណាយពេល ១២ សប្ដាហ៍ដើម្បីសម្រាកព្យាបាល និងទទួលការវះកាត់ធំដើម្បីបញ្ចូលដែកចំនួន ៧ កន្លែងដោយសារតែការបាក់ឆ្អឹងនៅកំភួនជើង និងកជើង។ ក្រោយមកលោកត្រូវបានវេជ្ជបណ្ឌិតជំនាញធ្វើរោគវិនិច្ឆ័យថាបានចូលក្នុងចំណាត់ថ្នាក់ពិការភាពកម្រិតទី ៤ ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *