ស្អាតប្លែក! បេក្ខភាព Miss Universe Cambodia ២០២២ ហង្ស ម៉ានីតា តែងខ្លួនតាម Gangubai

ភាពយន្ត “Gangubai Kothewali” របស់​ឥណ្ឌា ដែល​ទើប​ចាក់​ផ្សាយ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គ្រប់​ទិសទី ជា​ពិសេស​គឺ​ទ្វីប​អាស៊ី​តែ​ម្ដង។ រឿង​នេះ​ទាក់ទាញ​អ្នក​ទស្សនា ជាពិសេស​នារី​លើ​ការ​តុបតែង​ខ្លួន​តាម​តួ​ស្រី Gangubai តែ​ម្ដង ហើយ​ក្នុង​នោះក៏មាន​បេក្ខភាព Miss Universe Cambodia ២០២២ កញ្ញា ហង្ស ម៉ានីតា។

អតីត​ជយលាភី​រង​ទី​២ Miss Tourism Metropolitan ២០១៦ រូប​នេះ​បាន​បញ្ចេញ​រូបភាព​តែង​ស្លៀកពាក់​ជា​នារី​ឥណ្ឌា​តាម​តួអង្គ Gangubai ព្រម​ទាំង​លើក​ឡើង​ពី​ការ​ពង្រឹង​អំណាច​ស្ត្រី តាម​រយៈ​ឥទ្ធិពល​នៃ​រឿង​នោះ​ថែម​ទៀត​ផង។

បេក្ខភាព Miss Universe រូប​នោះ​បាន​សរសេរ​រៀបរាប់​ថា “Women empowerment. Gangubai Harjeevandas, better known as Gangubai Kathiawadi, were Indian social activists, prostitutes and housewives in the Kamathipura area of ​​Mumbai during the 1960s. Gangubai did a lot of work for sex workers and for the welfare of orphans. The reason she became such a strong woman was because she believed in a fortune teller, one of her clients, who predicted that she would become a leader in the future, and that she began to develop day by day. She also fulfilled her wish to reach 6,000 women in the kamathipurak region, giving them the same rights as everyone else.” ដែល​មាន​ន័យ​ថា “ពង្រឹង​អំណាចស្ត្រី
Gangubai Harjeevandas ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Gangubai Kathiawadi គឺ​ជា​សកម្មជន​សង្គម​ឥណ្ឌា ស្ត្រី​ពេស្យា និង​ស្ត្រី​មេផ្ទះ​នៅ​ក្នុង​តំបន់ Kamathipura នៃ​ទីក្រុង Mumbai ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ Gangubai បាន​ធ្វើ​ការងារ​ជាច្រើន សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ដើម្បី​សុខុមាលភាព​កុមារ​កំព្រា។ មូលហេតុ​ដែល​នាង​ក្លាយ​ជា​ស្ត្រី​ខ្លាំង​បែប​នេះ ដោយសារ​តែ​នាង​ជឿជាក់​លើ​គ្រូទាយ ដែល​ជា​អតិថិជន​របស់​នាង ដែល​ទស្សន៍ទាយ​ថា នាង​នឹង​ក្លាយជា​អ្នក​ដឹក​នាំ​នៅ​ថ្ងៃ​អនាគត ហើយ​នាង​ក៏​ចាប់ផ្តើម​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នាង​ក៏​បាន​បំពេញ​បំណង​របស់​នាង ដើម្បី​ឈាន​ដល់​ស្ត្រី ៦ ០០០ នាក់​នៅ​ក្នុង​តំបន់ kamathhipurak ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​សិទ្ធិ​ដូចគ្នា​នឹង​អ្នក​ដទៃ​ទៀត​ដែរ”
។

រូបតួអង្គ Gangubai Kothewali

បើ​និយាយ​ពី​រូប​សម្រស់​វិញ ម៉ានីតា ពិតជា​ស្រស់​ស្អាត និង​ទាក់ទាញ​ខ្លាំង​ក្នុង​ស្លៀកបំពាក់​នារី​ឥណ្ឌា​ពណ៌​ស ព្រម​ជាមួយ​គ្រឿងអលង្ការ​ជាច្រើន​ដែល​បាន​បំពាក់​លើ​ខ្លួន ហើយ​ព្រម​ជាមួយ​ការ​លេង​ទឹក​មាំ មើល​ទៅ​មាន​អំណាច​ខ្លាំង។ ក្រោយ​រឿង “Gangubai Kothewali” ផ្ទុះ​ការ​ទស្សនា តារា​ស្រី និង​បុគ្គល​ល្បី​ៗ​ជាច្រើន​បាន​នាំគ្នា​តុបតែង​ខ្លួន​តាម ដែល​បង្ហាញ​ពី​ការ​គាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្