Han Ga In ជាតារាស្រីជើងចាស់មួយរូបរបស់ប្រទេសកូរ៉េខាងត្បូង មហាជនភាគច្រើនស្គាល់រូបនាងតាមរយៈរឿងភាគល្បី “The Moon Embracing The Sun”។ ថ្វីបើមិនសូវលេចមុខក្នុងរឿងភាគដូចតារាស្រីវ័យស្រករខ្លួន រូបនាងនៅតែត្រូវគេចាត់ទុកជាតារាស្រីមានឥទ្ធិពល និងមានទេពកោសល្យម្នាក់។ ថ្មីៗ នេះ រូបនាងបានចូលរួមក្នុងកម្មវិធីរបស់ tvN គឺ Europe Outside Your Tent និងបានចែករំលែកពីការថែរក្សាសម្រស់ព្រមទាំងទម្លាប់ប្រចាំថ្ងៃរបស់នាង។



តារាស្រី Han Ga In បានលើកឡើងថា អាហារចំនួន ២ ដែលរូបនាងស្ទើរតែមិនប៉ះពាល់ទាល់តែសោះ ហើយវាក៏ជាចំណែកមួយធ្វើឲ្យរូបនាងអាចថែរក្សាសម្រស់បានយ៉ាងល្អ និងមើលទៅក្មេងជាងវ័យ។ នាងស្ទើរតែមិនដែលញ៉ាំ មីកញ្ចប់ និងផឹកកូកាកូឡាឡើយ។
មែនទែនទៅ ទម្លាប់មិនញ៉ាំមីកញ្ចប់ និងផឹកកូកាកូឡា បានធ្វើឲ្យភ្ញៀវកិត្ដិយសចូលរួមផ្សេងៗ ទៀតហាក់មានការភ្ញាក់ផ្អើលខ្លាំង ជាពិសេសសឹងមិនគួរឲ្យជឿដែលរូបនាងអាចហាមខ្លួនឯងមិនឲ្យប៉ះពាល់របស់ ២ មុខនេះ ខណៈមីកញ្ចប់ និងកូកាឡា ជាអាហារដ៏ពេញនិយមមួយក្នុងប្រទេសកូរ៉េខាងត្បូង ហើយមនុស្សជាច្រើនសឹងតែញ៉ាំរបស់ទាំងនេះជាប្រចាំថ្ងៃទៅហើយ។


តារាស្រី Han Ga In បានលើកឡើងថា៖ មួយជីវិតរបស់នាងប្រហែលធ្លាប់ញ៉ាំមីកញ្ចប់ ប្រហែល ១០ កញ្ចប់ប៉ុណ្ណោះ។ ចំពោះកូកាកូឡា វិញ នាងប្រហែលផឹកវាតែ ៤ កំប៉ុងប៉ុណ្ណោះ តាំងពីកើតមក។ ពេលខ្លះនាងស្ទើរតែភ្លេចរសជាតិថា ទាំង ២ មុខនេះវាមានរស់ជាតិបែបណា។ វាជាទម្លាប់របស់នាងតាំងពីក្មេង ដូច្នេះវាមិនមែនជារឿងពិបាកឡើយក្នុងការហាមឃាត់ខ្លួនឯងមិនញ៉ាំអាហារ ២ មុខនេះ។
នេះមិនមែនជាលើកទី ១ ឡើយដែលរូបនាងធ្វើឲ្យមិត្ដរួមការងារមានការភ្ញាក់ផ្អើលបែបនេះ ដោយកាលពីពេលកន្លងទៅនាងធ្លាប់ទម្លាយថា នាងមិនដែលផឹកកាហ្វេ Latte ឡើយ៕


























Account
Security
Favourite Content