ស៊ីន យូប៊ីន បង្ហើបគម្រោងអន្តរជាតិ ២ ត្រៀមចេញទៅ ក្នុងឆ្នាំ ២០២៤ នេះ!

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាសម្តែងឆ្នើម ​ស៊ីន យូប៊ីន បានលេចមុខក្នុងកម្មវិធីអន្តរជាតិធំៗជាច្រើន កាលពីឆ្នាំ ២០២៣ កន្លងទៅ។ ដោយឡែក សម្រាប់ឆ្នាំថ្មី ២០២៤ វិញ យូប៊ីន ក៏​ទើប​មកពី​កម្មវិធី​ចូលរួម​ទស្សនា​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​និទាឃ​រដូវ/រដូវ​ក្តៅ សម្រាប់​ឆ្នាំ ២០២៤-២០២៥ របស់ Dior ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ថ្មី​ៗ​​​នេះ​​​សង្សារ​របស់ វ៉ៃហាំង ​រឹតតែរវល់ខ្លាំងលើសដើម និងមានគម្រោងអន្តរជាតិធំៗជាបន្តបន្ទាប់ ដែលត្រៀមចេញទៅនាពេលឆាប់ៗ។ តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» បង្ហើបថា ​ខែក្រោយ (មីនា) នាងនឹងមានកម្មវិធីអន្តរជាតិធំមួយនៅប្រទេសកូរ៉េ លុះដល់ខែឧសភា ឆ្នាំ ២០២៤ នាងក៏មានកម្មវិធីអន្តរជាតិធំមួយទៀតនៅប្រទេសបារាំងផងដែរ។ ប៉ុន្តែកញ្ញាពុំទាន់អាចទម្លាយឱ្យដឹងឈ្មោះកម្មវិធីបានឡើយ ចង់ឱ្យទស្សនិកជនរង់ចាំតាមដានទាំងអស់គ្នា ថាលើកនេះនាងនឹងពាំនាំអ្វីទៅបង្ហាញលើឆាកអន្តរជាតិ។

កញ្ញារៀបរាប់បន្តថា ដោយសារ​នាង​ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិច្រើនមកហើយ ទើបអន្តរជាតិគេចាប់ផ្តើមងាកមកមើលកម្ពុជា និងសម្លឹងឃើញពីសក្តានុពលរបស់​យើង ទើបគេអញ្ញើញនាងឱ្យទៅចូលរួមកម្មវិធីអន្តរជាតិជាបន្តបន្ទាប់បែបនេះ។ 

ស៊ីន យូប៊ីន ពិតជាសប្បាយចិត្ត និងមានមោទនភាពខ្លាំងណាស់ ក្នុងនាមជាសិល្បករខ្មែរ ដែលបង្ហាញវត្តមានក្នុងកម្មវិធីអន្តរជាតិ។ វត្តមានរបស់នាងមិនមែនសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ តែនាងឈរនៅទីនោះជាតំណាងឱ្យកម្ពុជាទាំងមូល ដូចនេះទើបនាងព្យាយាមបង្ហាញពីសិល្បៈ វប្បធម៌ខ្មែរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គ្រប់ពេលនាងចេញទៅចូលរួមកម្មវិធីអន្តរជាតិម្តងៗ។ ម៉្យាងការបានទៅដល់ទីនោះក៏ជាឱកាសមួយធ្វើឱ្យអន្តរជាតិស្គាល់ និងងាកមកចាប់អារម្មណ៍ពីសិល្បៈខ្មែរយើងច្រើនជាងមុន ហើយនាងសង្ឃឹមថា នឹងទទួលបានឱកាសចេញទៅអន្តរជាតិបន្តបន្ទាប់ទៀត ដែលមិនមែននាងតែម្នាក់ តែក៏សម្រាប់សិល្បករខ្មែរផ្សេងៗទៀតផងដែរ។

ទោះពីជាកាលវិភាគរវល់ជាប់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ យូប៊ីន ប្តេជ្ញាមិនបោះបង់ចោលភាពយន្ត ដោយនាងឆ្លៀតលៃលកពេលថតខ្សែភាពយន្តខ្នាតធំ ឬរឿងភាគឱ្យបានយ៉ាងតិច ១ រឿង ដើម្បីជាចំណងដៃដល់ទស្សនិកជន ឬប្រសិនមានពេលនាងនឹងថតឱ្យបានច្រើនជាងនេះ។ និយាយដល់វិស័យភាពយន្ត យូប៊ីន ក៏សូមផ្តាំផ្ញើស្នាដៃខ្សែភាពយន្តខ្នាតធំថ្មី «បណ្តាសានាងរាត្រី» ដែលត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០២៤ នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ