Han ដែលមានឈ្មោះពេញ Han Ji-sung ឬ J.One និងជាសមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង Stray Kids បានបញ្ចេញបទចម្រៀង “Human” សម្រាប់គម្រប់ខួប ២៤ ឆ្នាំរបស់លោក កាលពីថ្ងៃទី ១៤ ខែកញ្ញាថ្មីៗកន្លងទៅនេះ។

បទ “Human” ដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់ Han បានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រទៅលើសមត្ថភាពរបស់លោក។ ក្រៅពីលំនាំភ្លេងដ៏ទាក់ទាញ អត្ថន័យដែលតារាចម្រៀងសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានបញ្ចូលទៅក្នុងបទចម្រៀងក៏មិនធម្មតាដែរ ដោយតារាប្រុសវ័យ ២៤ ឆ្នាំរូបនេះ បានបញ្ចូលទំនុកច្រៀងដែលបង្ហាញពីអំណរគុណរបស់ខ្លួនទៅកាន់អ្នកគាំទ្រយ៉ាងជ្រាលជ្រៅ។
ជាក់ស្ដែង ឃ្លា “You never let me fall down” និង “Grateful that you are the big wall that I can lean on in this world” សុទ្ធតែជាឃ្លាដែលបង្ហាញពីទឹកចិត្តរបស់ Han ទៅកាន់អ្នកគាំទ្រ។ ដោយឃ្លាទាំងពីរនេះមានអត្ថន័យថា អរគុណអ្នកគាំទ្រដែលមិនបណ្ដោយឱ្យលោកដួល និងអរគុណសម្រាប់ការធ្វើជាជញ្ជាំងដ៏ធំដែលលោកអាចពឹងផ្អែកបាន។

ក្នុងបទ «human» នេះ Han ក៏បានបង្ហាញអារម្មណ៍លោកចំពោះបញ្ហាផ្ទាល់ខ្លួនដែលបានជួបផងដែរ។ ជាក់ស្ដែង Han បាននិពន្ធឃ្លាមួយថា “Outside the spotlight, I’m only human after all”។ តាមរយៈឃ្លាមួយនេះ អ្នកស្ដាប់ប្រាកដជាអាចយល់អារម្មណ៍ និងអត្ថន័យដែលលោកចង់បង្ហាញថា ក្រៅពីនៅលើឆាកសិល្បៈ លោកក៏ជាមនុស្សធម្មតាម្នាក់ដែលជួបបញ្ហាផ្សេងៗដូចគ្នា។
គួរបញ្ជាក់ថា Stray Kids ជាក្រុមចម្រៀង K-pop បុរសដែលបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងអាល់ប៊ុមខ្នាតតូច «I am NOT» តាំងពីខែមីនា ឆ្នាំ ២០១៨ ដោយមាន Han ជាតារារ៉េប ផលិតករ និងអ្នកចម្រៀងប្រចាំក្រុម៕
























Account
Security
Favourite Content