Ha JiWon ជាតារាស្រីជើងចាស់ និងមានឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសមហាជនជាច្រើនមិនភ្លេចពីស្នាដៃសម្ដែងដ៏ល្អឥតខ្ចោះរបស់នាងក្នុងរឿងភាគល្បី “Impress Ki”។



ថ្មីៗ នេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលដោយសារតែគំនូររបស់នាងគូរត្រូវបានរាយការណ៍ថាលក់បានតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារអាមេរិក បើទោះជាគំនូរទាំងនោះមានលក្ខណៈធម្មតាក៏ដោយ។ បើតាមប្រភព Nate Pann បានឲ្យដឹងថា គំនូរនេះគឺជាការគូរលេងកម្សាន្ដរបស់តារាស្រី Ha JiWon ប៉ុណ្ណោះ ដូច្នេះមិនបានផ្ចិតផ្ចង់អ្វីនោះទេជាលទ្ធផលវាក៏មិនស្អាតដែរ។
យោងតាមប្រភពដដែលបានឲ្យដឹងថា គំនូររូបគោ ឬ Super Cown នេះត្រូវបានគេលក់ដេញថ្លៃបានរហូតដល់តម្លៃ ៥ លានវ៉ុន ឬប្រហាក់ប្រហែល ៣៨០០ ដុល្លារអាមេរិក។ តម្លៃនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាពាសពេញអ៊ីនធើណេត។


ចំពោះមូលហេតុដោយសារតែវាគំនូរធម្មតាដែលរូបនាងគូរលេងប៉ុណ្ណោះ ប៉ុន្ដែដោយសារតែភាពល្បីល្បាញ និងក្ដីស្រឡាញ់របស់អ្នកគាំទ្ររបស់នាងធ្វើឲ្យគំនូរមួយនេះមានតម្លៃថ្លៃនឹកស្មានមិនដល់។
គួរបញ្ជាក់ថា បច្ចុប្បន្នរូបនាងកំពុងផ្ដោតលើការសម្ដែងរឿងភាគថ្មី “Murder Case Of a Visiting Turtor in J Apartment” និងត្រៀមត្រឡប់មកបង្ហាញខ្លួនម្ដងទៀតនៅក្នុងឆ្នាំ ២០២៤ ខាងមុខ៕


























Account
Security
Favourite Content