Gong Hyojin ជាតារាសម្ដែងកូរ៉េរៀមច្បងដ៏ល្បីល្បាញម្នាក់ ដោយបានបង្ហាញខ្លួនក្នុងរឿងភាគល្បីជាច្រើនដូចជា The Master’s Sun, The Producer, Jealousy Incarnate និង When The Camellia ជាដើម។
កាលពីឆ្នាំមុនរូបនាងបានប្រកាសពីដំណឹងល្អចូលរោងមង្គលសាងគ្រួសារតូចមួយជាមួយតារាចម្រៀងប្រុស Kevin Oh។ ស្នេហាអ្នកទាំងពីរគឺមានវ័យខុសគ្នារហូតដល់ទៅ ១០ ឆ្នាំ រហូតធ្វើឲ្យមានអ្នកគាំទ្រខ្លះហាក់មានការព្រួយបារម្ភពីចំណងស្នេហាអាចបែកបាក់ក្រោយរៀបការមិនបានប៉ុន្មាន។

ក្រោយរៀបការបានមួយឆ្នាំចំណងស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែម ថែមទាំងជប់លៀងគម្រប់ខួបរៀបការទៀតផង។ តារាស្រី Gong Hyojin បានបង្ហោះរូបភាពមួយចំនួនភ្ជាប់ជាមួយពាក្យពេចន៍ថា៖ ពេលវេលាពិតជាដើរលឿនណាស់ ភ្លេចៗ ខ្លួនកន្លងផុតអស់រយៈពេលមួយឆ្នាំទៅហើយ។ នាងនៅនឹកឃើញពេលវេលាដែលគ្រប់គ្នាបានពោលពាក្យអបអរមកកាន់នាង។ មកទល់ពេលនេះនាងនៅតែមានអារម្មណ៍សប្បាយដក់ជាប់ចិត្ត និងពិតជាអរគុណយ៉ាងខ្លាំង។



តារាស្រី Gong Hyojin បានបង្ហាញពីអារម្មណ៍របស់ខ្លួនយ៉ាងសប្បាយរីករាយបន្ទាប់ពីរៀបការបានមួយឆ្នាំ។ នាងថែមទាំងធ្លាប់បានលើកឡើងថាជួបស្វាមីរបស់នាងជារឿងល្អមួយកើតឡើងក្នុងជីវិតនាង។
គួរបញ្ជាក់ថា Gong Hyojin និង Kevin Oh បានរៀបការបែបលក្ខណៈឯកជនកាលពីខែ តុលា ឆ្នាំ ២០២២ នៅឯសហរដ្ឋអាមេរិក ៕


























Account
Security
Favourite Content