ទីបំផុត នារីរ័ត្ន គន្ធា និង អម្ពរ ទេវី ប៉ះគ្នាម្តងទៀត តាមការគ្រោងទុកលោក ហ្វៃ សំអាង

រឿងភាគបុរាណខ្នាតធំ «អប្សរា​មហា​អង្គរ​» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ លោក ហ្វៃ សំអាង បានកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ខណៈតារាភាពយន្តជើងចាស់-ថ្មីជាច្រើនរូប​បាន​ចូលរួមថតរឿងភាគនេះ ត្រូវបានប្រមូលមកតាមការគ្រោងទុក។

ក្នុងនោះ អតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ អ្នកនាង នារីរ័ត្ន គន្ធា និងតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី ក៏បានបង្ហាញខ្លួនលើទីកដីកំណើតជាថ្មីម្តងទៀត ដើម្បីថតរឿងភាគខ្នាតធំ «អប្សរា​មហា​អង្គរ​» ជាមួយតារាប្រុសស្រីដទៃទៀត។ តាមដែលដឹងមក លោក ហ្វៃ សំអាង ត្រូរសម្រុកថតប្លង់អ្នកស្រី អម្ពរ ទេវី ឱ្យ​ចប់តាមការកំណត់ ដើម្បីឱ្យអ្នកស្រីវិលទៅសហរដ្ឋអាមេរិកវិញតាមគម្រោង។ ព្រោះកំពូល​តារា​ស្រី​រូប​នោះ រីក៏ជាប់​មានហាង នៅទីនោះផងដែរ ដូច្នេះតួអង្គទាំងអស់ដែលត្រូវសម្តែងប៉ះប្លង់តារាភាពយន្តជើងចាស់នេះ មិនអាចយឺតយ៉ាវ ឬខកខានដាច់ខាត។

ក្រឡេកទៅមើល តារាភាពយន្តជើងចាស់ដែលគេចាត់ទុកថាជាតារាទឹកភ្នែក នារីរ័ត្ន គន្ធា ឯណោះវិញ ក៏សម្តែងប៉ះដៃគូចាស់ អ្នកស្រី អម្ពរ ទេវី ម្តងទៀតតាមគម្រោងរបស់អ្នកដឹកនាំរឿង លោក ហ្វៃ សំអាង ដែលលោកបានជ្រើសរើសឱ្យតារាស្រីជើងចាស់ទាំងពីររូបសម្តែងប៉ះគ្នាម្តងទៀត ជាមួយតារាសម្តែងចាស់វស្សា លោក ទេព រិន្ទដារ៉ូ ជាដៃគូសម្តែងក៏ស៊ីមេទ្រីរបស់តារាស្រីទាំងពីររូបកាលពី​មុន​ផង​ដែរ។

គ្រាន់តែឃើញរូបថត នារីរ័ត្ន គន្ធា និង អម្ពរ ទេវី អ្នកគាំទ្ររំភើបគ្រប់គ្នា ព្រោះនេះជាអ្វីដែលគេរង់ចាំ និងចង់ឃើញជាយូរមកហើយ។ ម៉្យាងវាមិនមែនជារឿងងាយស្រួលទេ ទម្រាំតារាស្រីជើងចាស់ទាំងពីរ មានឱកាសសម្តែងប៉ះគ្នាម្តងទៀត ព្រោះសព្វថ្ងៃអ្នកទាំងពីរផ្អាកអាជីពសម្តែងយូរមកហើយ ពោលគឺទាល់តែមានផលិតករទាក់ទង ហើយ​ចរចាគ្នាត្រូវសាច់រឿងទើបព្រមមកថត ដោយសារបច្ចុប្បន្ន តារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី និងអតីតតារាសម្តែងជំនាន់​អ្នកស្រី នារី រ័ត្នគន្ធា សុទ្ធតែរស់នៅឯនាយសមុទ្រដូចគ្នា។

យ៉ាងណាមិញ ពេលនេះទស្សនិកជនកំពុងរង់ចាំអ៊ុតមើលរឿងភាគបុរាណខ្នាតធំ «អប្សរា​មហា​អង្គរ​» ដែលផលិតករ ប្រមូលអស់តារាសម្តែងចាស់-ក្មេងស្រីប្រុស ល្បីៗ មកសម្តែងក្នុងរឿងបុរាណខ្នាតធំនេះ។ គេជឿថា ការវិលមកជួបគ្នាជាថ្មីរវាង អ្នកស្រី អម្ពរ ទេវី, អ្នកស្រី នារីរ័ត្ន គន្ធា និងលោក ​ទេព រិនដារ៉ូ នឹងនៅតែស្និតស្នាល និងស៊ីចង្វាក់ដៃគូចាស់ធ្លាប់ចាប់ដៃ​គ្នា​ ​៣០ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម