ពិធីប្រគល់រង្វាន់ Golden Globe Awards ២០២៦ បានប្រារព្ធឡើងជាផ្លូវការនៅរាត្រីថ្ងៃអាទិត្យ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (ត្រូវនឹងព្រឹកថ្ងៃច័ន្ទ ទី ១២ ខែមករា ម៉ោងនៅប្រទេសកម្ពុជា) ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក។
តារាល្បីៗជាច្រើនរួមមាន Selena Gomez, Dakota Fanning – Elle Fanning, Jennifer Lopez, Julia Roberts, Ariana Grande, Jenna Ortega, Joe Alwyn, Nick Jonas – Priyanka Chopra… បានប្រមូលផ្តុំគ្នានៅសម្រាប់ឆ្នាំទី ៨៣ នៃកម្មវិធី Golden Globe Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយក្នុងពិភពសិល្បៈហូលីវូដ ប្រហាក់ប្រហែលគ្នានឹងកម្មវិធី Oscar ដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់កិត្តិយសដល់អ្នកមានស្នាដៃលេចធ្លោប្រចាំឆ្នាំទាំងផ្នែកភាពយន្តទូរទស្សន៍ ភាពយន្តខ្នាតធំ ព្រមទាំងកម្មវិធីផតខាសផងដែរ ខណៈជយលាភីពានរង្វាន់ត្រូវបានជ្រើសរើសដោយអ្នកកាសែត ៣០០ នាក់ដែលជាសមាជិកសមាគមសារព័ត៌មានអន្តរជាតិហូលីវូដ (Hollywood Foreign Press Association)។
ខាងក្រោមនេះគឺជាវត្តមានតារាល្បីៗមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងសម្រាប់វត្តមានរបស់ពួកគេលើកម្រាលព្រំក្រហមនៃកម្មវិធីនេះ៖


















































Account
Security
Favourite Content