«អាទិទេពនៃសម័យកណ្ដាល» ឈុតតំណាងជាតិ ដែល ប្រាសាទ ដាវីន នឹងយកទៅប្រកួត Miss Universe 2024

ទី​បំផុត​អ្នក​ច្នៃ ព្រម​បញ្ចេញ​ឈុត​ដែល​មាន​ឈ្មោះ​ថា «អាទិទេពនៃសម័យកណ្ដាល» សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន ត្រូវ​គ្រង​ក្នុង​ថ្ងៃ​ប្រកួត​នៅ​កម្មវិធី Miss Universe ២០២៤ នៅ​ប្រទេស​ម៉ិកស៊ីកូ​ខាង​មុខ។

«អាទិទេពនៃសម័យកណ្ដាល» ឬ God of the Middle Period ជា​ឈុត​ដក​ស្រង់​និង​កែច្នៃ​បន្ថែម​ចេញ​ពី​បដិមា​នៅ​ក្នុង​សម័យ​កណ្ដាល (លង្វែក) ដែល​ជា​សម័យ​មួយ​ដ៏​រុងរឿង​បន្ទាប់ពី​សម័យ​អង្គរ។ នេះ​បើ​តាម​ការ​ប្រាប់​ពី​អ្នក Design លោក ស្ករ គ្រាប់។ លោក​បាន​បន្ថែម​ទៀត​ថា ឈុត​នេះ​បង្ហាញ​អំពី អំណាច ទី​ខ្ពស់​នៃ​អាទិទេព និង​សិល្បៈ​សម្បូរ​បែប​របស់​ខ្មែរ​ ដែល​សព្វ​ថ្ងៃ ភាគច្រើន​បន្សល់​ទុកនៅ​ស្នាដៃ​ឆ្លាក់ ចម្លាក់​​​ឈើ ដែល​អាច​ឃើញ​បាន​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សារមន្ទីរ​ជាតិ​អង្គរ ខេត្ត​សៀមរាប ហើយ​​ម៉ូដ​ខ្លះ​អាច​រក​ឃើញ​នៅ​ក្នុង​សៀវភៅ​កត់ត្រា​ដោយ​លោកស្រី Madeleine Giteau ដោយ​ចម្លាក់​បដិមា​ឈើ​មាន​ភាព​លេចធ្លោ​ទៅ​លើ​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ។

គ្រាន់តែ​ឃើញ​ភ្លាម អ្នក​គាំទ្រ ពិតជា​កោតស្ញប់ស្ញែង​អ្នក​ច្នៃ​ខ្លាំង​ណាស់ ព្រោះ​អាច​រចនា​ឈុត​តំណាង​ជាតិ បាន​យ៉ាង​ប្រណីត ហើយ​ជា​ពិសេស​បាន​ដកស្រង់​ចេញ​ពី​ចម្លាក់​ដែល​ជា​ក្បូរក្បាច់​ពិត​របស់​ខ្មែរ​យើង​តែម្ដង។ អ្នកនាង និង​ក្រុម​ការងារ​ធ្លាប់​បង្ហើប​មក​ហើយ​ថា National Costume របស់ Miss Universe Cambodia 2024 ធានា​ថា​ប្លែក អ្នក​គាំទ្រ​មិន​សូវ​ជា​បាន​ឃើញ​ពី​មុន​មក​ឡើយ ហើយ​ពេល​ឃើញ​រូប​ពិត​ហើយ ពិតជា​ប្លែក​ដូច​តម្រុយ​មែន។

ឈុត «អាទិទេពនៃសម័យកណ្ដាល» ពិតជា​សម​នឹង​រូបរាង​ខ្ពស់​ស្រឡះ​របស់ ប្រាសាទ ដាវីន Miss Universe Cambodia 2024។ ឈុត​នេះ​ដែរ ត្រូវ​បាន​ប៉ាក់ឌិន​គ្មាន​ចន្លោះ​ឡើយ ហើយ​ទឹកមុខ​របស់ ដាវីន ដែល​ម៉ឺងម៉ាត់ ពិតជា​សម​ឥត​ខ្ចោះ​ទាំង​ព្រម ហើយ​ពណ៌​ឈុត​គឺជា​ពណ៌​មាស សម​នឹង​ស្បែក​សម្បុរ​ស្រអែម​ស្រស់​នៃ​ម្ចាស់​មកុដ Miss Universe Cambodia 2024។

ប្រាសាទ ដាវីន នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​ថ្ងៃ ២៧ ខែ​តុលា ឆ្នាំ ២០២៤ ម៉ោង ៤ រសៀល នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទៅ​ប្រកួត​នៅ​ម៉ិកស៊ីកូ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *