ទីបំផុតអ្នកច្នៃ ព្រមបញ្ចេញឈុតដែលមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល» សម្រាប់បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន ត្រូវគ្រងក្នុងថ្ងៃប្រកួតនៅកម្មវិធី Miss Universe ២០២៤ នៅប្រទេសម៉ិកស៊ីកូខាងមុខ។


«អាទិទេពនៃសម័យកណ្ដាល» ឬ God of the Middle Period ជាឈុតដកស្រង់និងកែច្នៃបន្ថែមចេញពីបដិមានៅក្នុងសម័យកណ្ដាល (លង្វែក) ដែលជាសម័យមួយដ៏រុងរឿងបន្ទាប់ពីសម័យអង្គរ។ នេះបើតាមការប្រាប់ពីអ្នក Design លោក ស្ករ គ្រាប់។ លោកបានបន្ថែមទៀតថា ឈុតនេះបង្ហាញអំពី អំណាច ទីខ្ពស់នៃអាទិទេព និងសិល្បៈសម្បូរបែបរបស់ខ្មែរ ដែលសព្វថ្ងៃ ភាគច្រើនបន្សល់ទុកនៅស្នាដៃឆ្លាក់ ចម្លាក់ឈើ ដែលអាចឃើញបាននៅក្នុងសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប ហើយម៉ូដខ្លះអាចរកឃើញនៅក្នុងសៀវភៅកត់ត្រាដោយលោកស្រី Madeleine Giteau ដោយចម្លាក់បដិមាឈើមានភាពលេចធ្លោទៅលើសម្លៀកបំពាក់ និងគ្រឿងអលង្ការ។


គ្រាន់តែឃើញភ្លាម អ្នកគាំទ្រ ពិតជាកោតស្ញប់ស្ញែងអ្នកច្នៃខ្លាំងណាស់ ព្រោះអាចរចនាឈុតតំណាងជាតិ បានយ៉ាងប្រណីត ហើយជាពិសេសបានដកស្រង់ចេញពីចម្លាក់ដែលជាក្បូរក្បាច់ពិតរបស់ខ្មែរយើងតែម្ដង។ អ្នកនាង និងក្រុមការងារធ្លាប់បង្ហើបមកហើយថា National Costume របស់ Miss Universe Cambodia 2024 ធានាថាប្លែក អ្នកគាំទ្រមិនសូវជាបានឃើញពីមុនមកឡើយ ហើយពេលឃើញរូបពិតហើយ ពិតជាប្លែកដូចតម្រុយមែន។
ឈុត «អាទិទេពនៃសម័យកណ្ដាល» ពិតជាសមនឹងរូបរាងខ្ពស់ស្រឡះរបស់ ប្រាសាទ ដាវីន Miss Universe Cambodia 2024។ ឈុតនេះដែរ ត្រូវបានប៉ាក់ឌិនគ្មានចន្លោះឡើយ ហើយទឹកមុខរបស់ ដាវីន ដែលម៉ឺងម៉ាត់ ពិតជាសមឥតខ្ចោះទាំងព្រម ហើយពណ៌ឈុតគឺជាពណ៌មាស សមនឹងស្បែកសម្បុរស្រអែមស្រស់នៃម្ចាស់មកុដ Miss Universe Cambodia 2024។
ប្រាសាទ ដាវីន នឹងត្រូវចាកចេញពីកម្ពុជាថ្ងៃ ២៧ ខែតុលា ឆ្នាំ ២០២៤ ម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅប្រកួតនៅម៉ិកស៊ីកូ៕

































Account
Security
Favourite Content