ក្នុងនាមជាតារាសម្ដែងដែលមានទេពកោសល្យ Yura សមាជិកក្រុមតារាចម្រៀង Girl’s Day មិនមានភាពស្ទាក់ស្ទើរក្នុងការសម្ដែងជាតួអង្គចិត្តអាក្រក់នោះទេ។ ក្នុងនោះរួមមានរឿង Find Me in Your Memory រឿង Forecasting Love and Weather និងរឿង Destined With You ជាដើម។

ស្របពេលនេះក៏មានអ្នកគាំទ្រមួយចំនួនមានការខកចិត្តនិងឆ្ងល់ថាហេតុអ្វីបានជានាងសម្ដែងជាតួចិត្តអាក្រក់ញឹកញាប់បែបនេះ ហើយក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀតបង្ហាញប្រតិកម្មខុសៗគ្នាផងដែរ។ នៅក្នុងកម្មវិធី Radio Star ដែលបានចាក់ផ្សាយថ្មីៗនេះតារាស្រី Yura បានទម្លាយពីភាពលំបាកក្នុងការសម្ដែងជាតួអង្គចិត្តអាក្រក់បែបនេះ។



ចាប់ផ្ដើមជាតួឯកចិត្តអាក្រក់ក្នុងរឿង Forecasting Love and Weather នាងបាននិយាយថានាងបានជួបប្រទះមតិអាក្រក់ៗជាច្រើនដែលនាងមិនធ្លាប់បានជួបថែមទាំងមានរឿងនឹកស្មានមិនដល់ទៀតផង។ នៅក្នុងខ្សែភាពយន្តមួយនេះនាងបានសម្ដែងជាតួដែលលួចលាក់ផឹតក្បត់ជាមួយអនាគតប្ដីតួឯកស្រី Ha Kyung សម្ដែងដោយ Park Min Young រហូតដល់អ្នកទាំងពីរត្រូវបែកបាក់គ្នាដោយសារនាងទៀតផង។

ក្រោយសម្ដែងរឿង Forecasting Love and Weather ហើយ នាងមានអារម្មណ៍ថាខ្លួនបានទទួលការស្អប់យ៉ាងច្រើន។ តារាសម្ដែងស្រីរូបនេះក៏បានបន្ថែមទៀតថានាងបានក្លាយជាគោលដៅនៃការស្អប់របស់អ្នកទស្សនាក្រោយរឿងបានចាក់បញ្ចាំង ហើយក៏មិននឹកស្មានពួកគេបានជេរ Yura ជំនួសឱ្យ Yoo Jin ទៅវិញ។

ក្នុងនាមជាតារាសម្ដែង នាងពិតជាយល់អារម្មណ៍របស់អ្នកទស្សនា ប៉ុន្តែនាងគ្រាន់តែចង់រំឭកប៉ុណ្ណោះថាពួកគេអាចជេរតួអង្គ Yoo Jin បានដោយសេរីដោយសារតែនាងមានចរិតមិនល្អពិតមែន តែកុំជេរនាងជា Yura អីព្រោះនាងមិនមានចរិតពិតដែលអាក្រក់បែបនេះឡើយ ៕

























Account
Security
Favourite Content