សមាជិកក្រុមចម្រៀងនារី Girls Day គឺ Sojin បានប្រកាសពីដំណឹងល្អដល់មហាជនត្រៀមចូលរោងមង្គលការឆាប់ៗ ខាងមុខនេះ។
យោងតាមប្រភពព័ត៌មាន Sport World បានឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ សមាជិកក្រុមចម្រៀងនារី Girls Day គឺ Sojin នឹងចូលរោងមង្គលការនៅខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ។ ពិធីមង្គលការនឹងត្រូវធ្វើឡើងនៅកន្លែងឯកជនមួយក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានតែមិត្ដជិតស្និទ្ធប៉ុណ្ណោះដែលត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយស។

ចំពោះកូនកំលោះត្រូវបានគេរាយការណ៍ថា ជាតារាសម្ដែងប្រុសលោក Lee DongHa ដែលធ្លាប់សម្ដែងក្នុងរឿងល្បីៗដូចជា Eve’s Love, Love Return និង Doctor Lawyer។
អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តនោះ Sojin ធ្លាប់បានលើកឡើងថា នាងចង់បង្កើតក្រុមគ្រួសារ និងរៀបការនៅអាយុ ៣៧ ឆ្នាំ ហើយរូបនាងពិតជាអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនរៀបការនៅអាយុ ៣៧ ឆ្នាំពិតមែន។ អ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរដល់រូបនាង និងជូនពរឲ្យរូបនាងមានសុភមង្គលព្រមទាំងរស់នៅដោយសុខសប្បាយរីករាយ។


គួរបញ្ជាក់ថា Sojin បានចេញច្រៀងជាផ្លូវការជាមួយក្រុមចម្រៀង Girls Day ក្នុងឆ្នាំ ២០១០។ រូបនាង និងក្រុមចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំងនៅចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥។ បើទោះជាមិនសូវបង្ហាញខ្លួនក្នុងសិល្បៈក្ដី ប៉ុន្ដែរូបនាងត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសំឡេងពីរោះរណ្ដំ និងអាចស្រែកច្រៀងបានយ៉ាងល្អ ៕

























Account
Security
Favourite Content