សមាជិកក្រុមចម្រៀងនារីល្បី (G)I-DLE គឺតារាស្រី Soyeon បានទម្លាយពីប្រាក់ចំណូលរបស់នាងដែលរកបានមួយខែៗ ពីការផលិតចម្រៀង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលតែម្ដង។
ថ្មីៗ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធី “Country Kitchen Dream” និងបាននិយាយពីអាជីពសិល្បៈរបស់នាង។ ជជែកចុះឡើង នាងក៏ត្រូវបានគេចោទសួរពីប្រាក់ចំណូលដែលរកបានពីការផលិតបទចម្រៀង។


នាងបានលើកឡើងថា៖ ប្រាក់ចំណូលរបស់នាងពីការផលិតចម្រៀងគឺមានការឡើងចុះ មិនសូវជាទៀងនោះទេ ប៉ុន្ដែនៅពេលដែលនាងអាចផលិតបានល្អ ប្រាក់ចំណូលនាងរកបានក៏ទៅតាមនោះ។ នៅពេលដែលនាងធ្វើបានល្អខ្លាំង និងមិនមានបញ្ហាអ្វី នាងអាចរកបានដល់ទៅជិត ៧៣ ម៉ឺនដុល្លារអាមេរិក។ ប្រសិនបើពេលខ្លះ មិនសូវល្អ ចំណូលនាងក៏មិនសូវបានច្រើន។
Soyeon គឺជាតារាចម្រៀងស្រីខេប៉ុបមានទេពកោសល្យម្នាក់ ទើបមានវ័យ ២៦ ឆ្នាំ ស្នាដៃនិពន្ធចម្រៀងរបស់នាងជាច្រើនត្រូវបានមហាជន និងអ្នកគាំទ្រទទួលស្គាល់ថាមានគុណភាព។ Soyeon ជាសមាជិកក្រុមរបស់ (G)I-DLE ម្នាក់ដែលពូកែទាំងខាងរ៉េប ទាំងខាងនិពន្ធចម្រៀង បង្កើតក្បាច់រាំនានា។ បទចម្រៀងល្បីៗ និងមានគុណភាពជាច្រើនរបស់ក្រុមចម្រៀងខេប៉ុប (G)I-DLE សុទ្ធតែត្រូវបានបង្កើតដោយរូបនាង។



តារាស្រី Soyeon បានបង្ហាញខ្លួនក្នុងសិល្បៈដំបូងក្នុងឆ្នាំ២០១៦។ នាងបង្ហាញក្នុងកម្មវិធីប្រកួតចម្រៀង Produce 101 និងជាអ្នកតំណាងមកពីផលិតកម្ម Cube។ តែនាងមិនបានទទួលជោគជ័យក្នុងការប្រកួតឡើយ រហូតដល់ឆ្នាំ ២០១៨ នាងក៏បានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងនារី (G)I-DLE៕

























Account
Security
Favourite Content