Ghazi Sami ស្ថាបនិក Empire ចុះមកខ្មែរផ្ទាល់ ដើម្បីសហការជាមួយ បារមី

ជា​រឿង​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​តន្ត្រី ដែល​ផលិតកម្ម​បារមី បាន​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​តន្ត្រី​ដ៏​ធំ Empire ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង San Francisco សហរដ្ឋ​អាមេរិក។ កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​អ្នក​គាំទ្រ ធ្លាប់​បាន​ដាក់​ការ​សង្ស័យ​ថា វណ្ណដា​ អាច​នឹង​ក្លាយ​ជា​សិល្បករ​ស្ថិត​ក្រោម Empire សម្រាប់​ការ​ផ្សព្វផ្សាយ​ចម្រៀង​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន ព្រោះ​ធ្លាប់​បាន​ឃើញ​ផលិតកម្ម​មួយ​នោះ បង្ហោះ​ពី​ការ​ទម្លាក់​បទ​ចម្រៀង និង​អាល់ប៊ុម​ថ្មី​របស់​កំពូល​តារា​រ៉េប​ស្រុក​ខ្មែរ​រូបនេះ។

ការ​សង្ស័យ​របស់​អ្នក​គាំទ្រ​វិស័យ​ហ៊ីបហប់ ពិសេស​ហ្វេន វណ្ណដា និង បារមី CREW ពិតជា​មិន​ខុស​ឡើយ ដោយ​ការ​ពី​ម្សិលមិញ​នេះ​ផលិតកម្ម​ទាំង ២ បាន​រៀបចំ​កម្មវិធី​សន្និសីទកាសែត ប្រកាស​​ពី​ទិសដៅ និង​ការ​​​ចាប់​ដៃគូ​រួម​គ្នា ផ្សព្វផ្សាយ​ពី​តន្ត្រី​ខ្មែរ​ទៅ​កាន់​អន្តរជាតិ។

បារមី បាន​ប្រកាស​សំណេរ​ខ្លីៗ តែ​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​ថា “ជម្រាបសួរ អ្នកទាំង​អស់គ្នា! ថ្ងៃ​នេះ​ជា​ពេលវេលា​ដ៏​ពិសេស​មួយ​ក្នុង​ជំពូក​តន្ត្រី​ថ្មី​របស់​ផលិតកម្ម បារមី។ យើង​ពិតជា​មាន​សេចក្ដី​រំភើប ដែល​បាន​ប្រកាស​ថា ពួក​យើង​បាន​ក្លាយ​ជា​ផលិតកម្ម​ចម្រៀង​ខ្មែរ​ដំបូង​គេ ដែល​ចាប់ដៃ​គូ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​គឺ Empire។ នៅ​បារមី​យើង​តែង​តែ​ជឿ​ថា​តន្ត្រី​ខ្មែរ​ស្ថិត​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​សហការ​នេះ​នាំ​ឱ្យ​យើង​កាន់តែ​ខិត​ជិត​មួយ​ជំហាន​ទៅ​នឹង​ចក្ខុវិស័យ​នោះ ហើយ​យើង​មិន​អាច​ធ្វើ​វា​បាន​ទេ បើ​គ្មាន​ការ​គាំទ្រ​របស់​អ្នក។ ជាមួយ​នឹង Empire ពួក​យើង​កំពុង​ឈាន​ជើង​ចូល​ទៅ​ក្នុង​យុគសម័យ​ថ្មី សម្រាប់​តន្ត្រី​ខ្មែរ ដូច្នេះ​ហើយ​ពួក​យើង​សូម​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ឱ្យ​ចូលរួម​ជា​ផ្នែក​នៃ​ចលនា​នេះ។ នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ! ពួក​យើង​នឹង​នាំ​យក​នូវ​អ្វី​ថ្មី​មក​ជូន​អ្នក​ទាំងអស់​គ្នា​ឆាប់​ៗ​នេះ….”។

នៅ​ក្នុង​​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃ ៣១ ខែ​មីនា ឆ្នាំ ២០២៥ នេះ ក៏​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​លោក Ghazi Sami នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក Empire។ បន្ទាប់ពី​ចប់​កម្មវិធី Empire ក៏​បាន​បង្ហោះ​រូបភាព​ជាមួយ​តារា​ប្រុស​ស្រី​នៅ​បារមី និង CEO គឺ​កញ្ញា ឡូរ៉ា ម៉ម​ថា “មោទនភាព​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​ផលិតកម្ម Baramey បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​តន្ត្រី​ខ្មែរ

ក្រៅពី​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា នៅ​ក្នុង​សន្និសីទនោះ ក៏មាន នរិទ្ធ, វណ្ណថាន,រ៉េត ស៊ូហ្សាណា និង​ យូហៃផងដែរ។ ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​ ទាំង CEO Empire និង​ខាង​បារមី បាន​បង្ហាញ​គោលជំហរ​ ដើម្បី​នាំ​សិល្បៈ​ចម្រៀង​រ៉េប​ខ្មែរឲ្យ​កាន់តែ​ល្បី​នៅ​ឆាក​អន្តរជាតិ៕

រូបភាព៖ Baramey Production និង EMPIRE



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *