ចូលវ័យ ៣៦ឆ្នាំ G-Dragon ចាប់ផ្ដើមនិយាយពីគម្រោងរៀបការ ព្រមទាំងបង្ហើបពីនារីក្នុងក្ដីស្រមៃ

នៅឱកាសចូលរួមក្នុងកម្មវិធីចំនួន ២ចុងក្រោយនេះ G-Dragon បាននិយាយរៀបរាប់ពីគម្រោងរៀបការដែលប្លែកខុសពីគេ បន្តដោយគុណសម្បត្តិរបស់នារីក្នុងក្ដីសុបិន ដែលសេ្ដចខេប៉ុបរូបនេះមិនធ្លាប់ចែករំលែកពីមុនមក។  

កាលពីខែឧសភា កន្លងទៅ G-Dragon បានអង្គុយជជែកគ្នាអំពីជីវិតជាមួយនឹងពិធីករ Park Myung-soo នៅក្នុងកម្មវិធី Hal Myung Soo ដោយតារាប្រុសរូបនេះបានរៀបរាប់ថា បើទោះបីជាពេលនេះខ្លួនមិនទាន់បានគិតគូស៊ីជម្រៅក្ដី តែលោកពិតជាមាននឹកគិតពីគម្រោងអាពាហ៍ពិពាហ៍ ហើយប្រាកដណាស់ លោកនឹងធ្វើជាអ្នកចម្រៀងប្រចាំពិធីមង្គលការរបស់ខ្លួន។

ដោយឡែកនៅពេលចូលរួមក្នុងកម្មវិធីមួយទៀត គឺ Sana’s Cold Interview តារាប្រុសវ័យ ៣៦ឆ្នាំ បានលើកឡើងពីគម្រោងអាពាហ៍ពិពាហ៍ជាថ្មី ដោលោកបានលេងសើចថា ៖ “នៅពេលដែលខ្ញុំគិតដល់រឿងរៀបការ ខ្ញុំនឹកគិតដល់ការរៀបចំទីតាំងមុនគេ។ ពេលខ្លះខ្ញុំស្រមៃឃើញពិធីមង្គលការនៅក្រោមទឹក។ ប្រហែលជាខ្ញុំត្រូវពាក់ធុងអុកស៊ីសែន ដូចមច្ឆាអ៊ីចឹង”។

ទន្ទឹមគ្នានេះ សមាជិក BIGBANG បានលើកឡើងពីនារីក្នុងក្ដីសុបិនថា ដ្បិតរូបសម្រស់ខាងក្រៅ គឺជាអ្វីដែលអាចទាក់ទាញសម្រាប់លោកក៏ពិតមែន តែទំនាក់ទំនងផ្លូវចិត្តដ៏ស៊ីជម្រៅគឺជាអ្វីដែលសំខាន់ជាង។ ជាក់ស្ដែង លោកនិយាយថា៖ “ពេលខ្លះខ្ញុំមានអារម្មណ៍ទាក់ចិត្តនៅពេលជួបនរណាម្នាក់ជាលើកដំបូង។ វាគឺជាការចែករំលែកចំណង់ចំណូលចិត្តដែលដូចគ្នា មិនមែនរូបរាងកាយ ឬការតុបតែងខ្លួនខាងក្រៅនោះទេ”។

បន្តពីនេះ G-Dragon ក៏បានឱ្យដឹងពីអាជីពការងាររបស់ខ្លួនដែលថា លោកមិនមានគម្រោងនឹងចូលវិវត្តន៍ឆាប់ៗនេះទេ ដោយលោកបានប្រាប់ថា ខ្លួននៅតែមានចិត្តស្រឡាញ់ក្នុងការធ្វើចម្រៀង និងគិតថា លោកមិនគួរដាក់ព្រំដែនកំណត់ថា នឹងត្រូវឈប់ត្រឹមណាឡើយ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ



Leave a Reply

Your email address will not be published.Required fields are marked *