ក្រៅពីរឿងបន្ដកុងត្រារបស់ក្រុមចម្រៀងនារី BLACKPINK មហាជនជាច្រើនក៏មានចម្ងល់ទាក់ទងជាមួយការបន្ដកុងត្រារបស់តារាខេប៉ុបល្បី GD ផងដែរ ដោយសារលោកហាក់បាត់ដំណឹងសូន្យឈឹងក្នុងការចេញចម្រៀងថ្មីក្រោមផលិតកម្ម YG ស្របពេលដែលមានលេចដំណឹងថាលោកមិនបានបន្ដកុងត្រា និងចាកចេញពីផលិតកម្មនេះជាយូរមកហើយ។

បកត្រឡប់ទៅកាលពីខែ ឧសភា ឆ្នាំ ២០២៣ ដំណឹងដែល GD ចេញពីផលិតកម្ម YG បានក្លាយជាប្រធានត្រូវគេពិភាក្សាពាសពេញបណ្ដាញសង្គមម្ដងរួចទៅហើយ ដោយសារតែឈ្មោះរបស់លោកមិនត្រូវបានគេរកឃើញនៅក្នុងបញ្ជីឈ្មោះផលិតកម្ម YG ទៀតទេ។
ក្រោយមកទៀត ផលិតកម្ម YG ក៏បានចេញបញ្ជាក់ថា៖ កុងត្រារបស់ផលិតកម្ម YG និង GD ត្រូវបានផុតកំណត់ទៅហើយ ប៉ុន្ដែពួកគេកំពុងស្ថិតក្នុងដំណាក់កាលចរចាផ្សេងៗ ដើម្បីបន្ដការចេញចម្រៀង និងបន្ដសកម្មភាពនានារបស់លោក។ មកទល់ពេលនេះ ក៏មិនមានដំណឹងអ្វីពាក់ព័ន្ធកុងត្រា និងការបញ្ចេញចម្រៀងរបស់លោកក្រោមផលិតកម្ម YG ឡើយ។


ថ្មីៗ នេះ តារាចម្រៀងល្បី GD បានបង្ហោះរូបជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមរបស់ខ្លួន។ ក្នុងចំណោមនោះមានរូបភាពមួយបង្ហាញពីផ្ទាំង LED មានសរសេរនូវអក្សរ សូមស្វាមគមន៍ G-Dragon។ ហើយមនុស្សជាច្រើនជឿជាក់ថាទីនោះគឺជាផលិតកម្ម Warner Music។ យោងតាមប្រភពផ្ទៃក្នុងបានឲ្យដឹងថា មួយរយៈចុងក្រោយតារាប្រុស GD ឧស្សាហ៍ទៅ Warner Music នៅឯ California សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា Warner Music ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនចម្រៀងដែលធំជាងគេបំផុតក្នុងចំណោម ៣ លើពិភពលោក ហើយវាជាកន្លែងមួយដែលតារាចម្រៀងជាច្រើនចង់ចូលរួមសហការជាមួយផងដែរ ៕

























Account
Security
Favourite Content