ស្ងាត់ៗ អ្នកចម្រៀង សោភា ទេពី លេចមុខប្រឡង The Rapper Cambodia

តារាចម្រៀង សោភា ទេពី ស្ងាត់ៗស្រាប់តែលេចមុខចូលប្រឡងកម្មវិធី The Rapper Cambodia រដូវកាលទី១ ធ្វើឱ្យហ្វេនៗ និងគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មាននរណា​ម្នាក់នឹកស្មានដល់ថា ស្រីស្អាតម្នាក់នេះនឹងចូលច្រៀងរ៉េបបែបនេះឡើយ ទោះបីជាកន្លងមកគ្រប់គ្នាដឹងថា រូបនាងចេះច្រៀងរ៉េបក៏ពិតមែន។

ឆ្លើយតបទៅកាន់ Coach khmer 1 Jivit ដែលបានសួរថា បើចេះជំនាញសិល្បៈច្រើនបែបនេះ ហេតុមកប្រឡងរ៉េប? ទេពី ថា ព្រោះសិល្បៈចម្រៀងរ៉េប ជាអ្វីដែលនាងស្រលាញ់តាំងពីក្មេងមក តែមិនធ្លាប់មានឱកាសបានបញ្ចេញសមត្ថភាពនេះម្តងណាឡើយ ដូច្នេះទើបនាងចង់បង្ហាញសមត្ថភាពនេះលើឆាក The Rapper Cambodia។ មួយវិញទៀត ពេលយើងរ៉េបវាមើលទៅអស្ចារ្យណាស់ ថែមទាំងអាចបញ្ចេញការយល់ឃើញ និងបានបញ្ជ្រាបនូវសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៅក្នុងនោះថែមទៀតផង។

ក្នុងវគ្គ Audition សប្តាហ៍ទី៣ សោភា ទេពី ដែលមានឈ្មោះពេញថា ញឹមសួន សោភាទេពី បានឡើងបង្ហាញសមត្ថភាពរ៉េបដ៏ប៉ិនប្រសព្វ ជាមួយស្ទីលរាំបែបហ៊ីបហបមើលទៅពិតជាទាក់ទាញខ្លាំងណាស់ សូម្បី producer ទាំងពីរក៏ពោលសរសើរសមត្ថភាពការរ៉េបរបស់នាងផងដែរ។ ក្នុងរាត្រីដ៏ពិសេសនេះ Coach King Chi ក៏បានឱ្យ ទេពី បញ្ចេញសមត្ថភាពច្រៀងយីកេលើឆាក The Rapper ឱ្យគ្រប់គ្នាបានឃើញ ហើយភ្លាមៗ ទេពី ក៏បានច្រៀងយីកេមួយឃ្លាដ៏មានអត្ថន័យ ធ្វើឱ្យគ្រប់គ្នាហ៊ោកងរំពងពេញឆាកតែម្តង។

ចង្វាក់ និងអត្ថន័យនៃការរ៉េបរបស់ សោភា ទេពី ទាក់ចិត្ត Coach ចំនួន ៣ រូបឱ្យជាន់ហ្គាសចុចយកនាង ហើយជាលទ្ធផល producer សម្រេចចិត្តឱ្យ ទេពី ចូលទៅជាកូនក្រុមរបស់ Coach khmer 1 Jivit។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានការបញ្ចេញសមត្ថភាពនៅវគ្គបន្ទាប់របស់ ទេពី ក្រោមថ្វីដៃបង្វឹករបស់ ខ្មែរ១ជីវិត នឹងមានការប្រែប្រួលកម្រិតណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ