ការលះបង់ និងប្រឹងប្រែង ជី ដេវីត ដើម្បីប្អូនស្រីបានរៀនសូត្រ ពេលនេះទទួលបានផ្លែផ្កាហើយ!

ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត ពិតជ្រាបច្បាស់ហើយថា លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន ២ នាក់ (ប្រុសម្នាក់ស្រីម្នាក់) ប្អូនស្រីបង្កើតតែម្នាក់គត់មានឈ្មោះថា ងួន ចាន់ដារីយ៉ា អាយុ ២៣ ឆ្នាំ។ គេនៅចាំបានថា ដើម្បីសម្រាលបន្ទុកគ្រួសារ ដេវីត បានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី ១២ ដើម្បីទុកឱកាសឱ្យប្អូនស្រីបានរៀនសូត្របន្ត រួចក៏ធ្វើចំណាកស្រុកមករកការងារធ្វើនៅរាជធានីភ្នំពេញ ជាអ្នកជួសជុលទូរស័ព្ទ និងបញ្ចូលបទចម្រៀងនៅម្ដុំផ្សារខ្លាំងរំសេវ។

ពេលនេះ បំណងប្រាថ្នាដ៏ធំដែលកើតចេញពីការលះបង់ និងការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់ ជី ដេវីត ឱ្យប្អូនស្រីបណ្តូលចិត្តលោកបានរៀនសូត្រខ្ពង់ខ្ពស់ទទួលបានផ្លែផ្កាហើយ ដោយប្អូនស្រីរបស់លោកទើបទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់បរិញ្ញានៅមហាវិទ្យាល័យបុរាណវិទ្យា ​នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីថ្ងៃម្សិលមិញនេះ។

បើទោះបីជាពេលនេះម្ចាស់បទ ” I’m bored” កំពុងដើរកម្សាន្តនៅអឺរ៉ុបក៏ពិតមែន តែ ដេវីត មិនភ្លេចអបអរសាទរប្អូនស្រី​ក្នុងថ្ងៃទទួលសញ្ញាប័ត្រ ព្រោះ​នោះ​ជា​ថ្ងៃ​ដ៏​ពិសេស​ដែល​និស្សិត​ និង​ក្រុម​គ្រួសារ​និស្សិត​តែង​ទន្ទឹងរង់ចាំ។

បងប្រុសរបស់ ដារីយ៉ា បានបង្ហោះលើហ្វេសប៊ុកផ្លូវការលោកថា «ក្នុងថ្ងៃនេះ ប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្តីស្រមៃរបស់ខ្ញុំកាលពី ១២ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ ។ ខ្ញុំត្រូវកំណត់គោលដៅថ្មីទៀតសម្រាប់ជំនាន់ក្រោយក្នុងនាមខ្ញុំ ជាបងប្រុស ជាឳពុកជាម្តាយផង I’m so Proud of you My Dariya»។ ដោយឡែក ម្ចាស់បទ «វីរនារី» ជាបងថ្លៃវិញក៏បង្ហោះឡើងថា «អបអរសាទប្អូនថ្លៃ រំភើបណាស់»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen