Ahreum ជាអតីតសមាជិកក្រុមចម្រៀងនារីល្បី T-ara រូបនាងពិតជាមានភាពល្បីល្បាញ និងទទួលការចាប់អារម្មណ៍ខ្លាំងកំលុងឆ្នាំ ២០១២។ បន្ទាប់ពីចាកចេញពីក្រុមចម្រៀង T-ara នាងបានប្រកាសរៀបការជាមួយមិត្ដប្រុសក្រៅសិល្បៈរបស់ខ្លួនក្នុងឆ្នាំ ២០១៩ និងទទួលបានចំណងកូនពីរនាក់គឺប្រុសមួយ ស្រីមួយ។



អ្វីដែលធ្វើឲ្យមហាជនជាច្រើន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខ្លាំងនោះគឺនាងបានប្រកាសខ្លួនកំពុងស្ថិតក្នុងដំណាក់លែងលះជាមួយស្វាមីរបស់នាងលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម។ នាងបានលើកឡើងថាខ្លួនក៏បានស្វែងរកឃើញមនុស្សម្នាក់ដែលតែងតែងនៅក្បែរគាំទ្រដល់រូបនាង និងជួយនាងក្នុងពេលនាងកំពុងមានការឈឺចាប់ ហើយរូបនាងនឹងមានគម្រោងរៀបការសាជាថ្មីម្ដងទៀត។
នាងបានលើកឡើងថា៖ នាងកំពុងស្ថិតក្នុងដំណាក់កាលលែងលះ ហើយចំណងគ្រួសាររបស់នាងបានបែកបាក់មុននាងបានជួបអ្នកក្រោយ។ នាងចិញ្ចឹមកូនទាំងពីរដោយផ្ទាល់ដៃរបស់នាង។ ជីវិតរបស់នាងមិនងាយស្រួលឡើយ។ វាគួរតែដល់ពេលវេលាដែលនាងអាចធ្វើអ្វីដែលជួយឲ្យជីវិតរបស់នាងរីករាយបានហើយ។


នាងបន្ដថា៖ ក្រោយពេលដែលការលែងលះបានធ្វើចប់សព្វគ្រប់ រូបនាង និងមិត្ដប្រុស នឹងចុះអីតាស៊ីវិល។ វាជាការសន្យារបស់អ្នកទាំងពីរថានឹងធ្វើវាឲ្យបានក្រោយការលែងលះ។
ជាមួយគ្នាដែរ នាងបានលើកឡើងទៀតថា៖ រឿងដែលកន្លងហួសហើយវាមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺអនាគតដូច្នេះកុំមានការព្រួយបារម្ភច្រើនពេក នាងក៏ត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខជាមួយនឹងបុគ្គលណាដែលចែកចាយពាក្យមិនល្អចំពោះនាង និងគ្រួសាររបស់នាងផងដែរ។


ជាចុងក្រោយ Ahreum ក៏បានបញ្ជាក់ថា នាងមានគម្រោងចង់ធ្វើបង្កើតអង្គការមិនរកប្រាក់ចំណូលមួយមានឈ្មោះថា “Areum Foundation” ក្នុងគោលបំណងជួយដល់ក្មេងៗ ដែលមានបញ្ហាក្នុងគ្រួសារ ឬកុមារកំព្រាជាដើម៕























Account
Security
Favourite Content