អស់ទាស់! Tao អតីត​សមាជិក EXO ប្រកាសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុនសំឡីអនាម័យរបស់ខ្លួនដោយផ្តល់​ប្រាក់​ខែ​លើសទីផ្សារ​គុណនឹងប្រាំ​

តារាចម្រៀង សម្តែងចិន Tao (Huang Zitao) ដែលត្រូវបានស្គាល់ផងដែរថាជាអតីតសមាជិកក្រុមចម្រៀងខេប៉ុប EXO បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសចិនតាមរយៈការប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ម៉ាកផលិតផលសំឡីអនាម័យដែលទើបបង្កើតថ្មីរបស់លោក ដោយផ្តល់ប្រាក់ខែច្រើនជាងប្រាក់ខែមធ្យមក្នុងប្រទេសចិនគុណនឹង៥។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនគិតត្រឹមថ្ងៃទី ៣០ ខែមេសា ក្រុមហ៊ុន “DUOWEI” របស់ Tao បានចេញសេចក្ដីប្រកាសជ្រើសរើសបុគ្គលិក ដោយបានសង្កត់ធ្ងន់លើលក្ខណៈវិនិច្ឆ័យចំនួនបីរួមមាន៖ ទី១មានការយល់ដឹងពីស្ត្រី ទី២មានសញ្ញាប័ត្រសាកលវិទ្យាល័យ ឬខ្ពស់ជាងនេះ និងទី៣ មិនទាមទារមុខវិជ្ជាជាក់លាក់ណាមួយឡើយ។ បច្ចុប្បន្ន DUOWEI កំពុងជ្រើសរើសតួនាទីជាច្រើន រួមទាំងអ្នកគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក អ្នករៀបចំការផ្សាយផ្ទាល់ អ្នកគ្រប់គ្រងផលិតផល អ្នកកែសម្រួលមាតិកា អ្នករចនា និងប្រធានផ្នែកចែកចាយ និងលក់។

អ្វីដែលគួរកត់សម្គាល់ទៀតនោះ គឺប្រាក់បៀវត្សរ៍សម្រាប់ប្រធានផ្នែកចែកចាយ និងតួនាទីលក់ត្រូវបានបញ្ជាក់នូវចំនួន ៣០ ០០០ យន់ (ប្រហែល ៤០០០ ដុល្លារ) ដែលស្មើនឹងប្រាក់ឈ្នួលប្រចាំខែជាមធ្យមនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៦០៥០ យន់ (ប្រហែល ៨០០ ដុល្លារ) គុណនឹង៥។

គួរបញ្ជាក់ថា Tao បានបើកដំណើរការម៉ាកយីហោនេះ បន្ទាប់ពីបង្ហាញការខឹងសម្បារចំពោះវីដេអូ CCTV ដ៏ចម្រូងចម្រាសដែលបង្ហាញពីការប្រើប្រាស់សំឡីអនាម័យឡើងវិញនៅក្នុងប្រទេសចិន។ លោកបានសន្យាថានឹងបង្ហាញតម្លាភាពដល់អ្នកប្រើប្រាស់ដោយធ្វើការផ្សាយបន្តផ្ទាល់នូវដំណើរការផលិត ២៤ ម៉ោងក្នុងមួយថ្ងៃ និងបានចែកចាយផលិតផលគំរូចំនួន ៥០ ០០០ ដោយឥតគិតថ្លៃក្នុងកំលុងពេលចាប់ផ្តើម។

យ៉ាង​ណា​មិញ ​អ្នកលេងអ៊ិនធឺណិត​ខ្លះ​បាន​រិះគន់​ថាលោកឆ្លៀតឱកាសប្រើប្រាស់​បញ្ហា​សង្គម​ ​ជា​ឱកាស​ទីផ្សាររបស់ខ្លួន ខណៈ DUOWEI មិនមែនជាម៉ាកសញ្ញាដែលទើប​ត្រូវ​បាន​បង្កើត​ថ្មី​ទេ ប៉ុន្តែ​ជាម៉ាកសំឡីអនាម័យដែលបានចេញលក់​តាម​អ៊ីនធឺណិតរួចមកហើយ។ អ្នកលេងអ៊ីនធឺណែតបានចង្អុលបង្ហាញថាផលិតផលរបស់ DUOWEI កន្លងមកមួយចំនួន រួមទាំងសំឡីអនាម័យ និងខោទឹកនោមទារកត្រូវបានរងការរិះគន់ថាមានគុណភាពទាប ធ្វើឱ្យមានការសង្ស័យថា Tao ប្រហែលជាបានទិញរោងចក្រដែលមានបញ្ហា ហើយឥឡូវនេះកំពុងស្ដារឈ្មោះវាឡើងវិញតាមរយៈការធ្វើទីផ្សារលើសការពិត។ អ្នកផ្សេងទៀតបានកត់សម្គាល់ថាដំណើរការចាប់ពីការទិញក្រុមហ៊ុនរហូតដល់ការអភិវឌ្ឍន៍ផលិតផលនិងការធ្វើតេស្ត ត្រូវបានបញ្ចប់ក្នុងរយៈពេលតិចជាងមួយខែដែលជំរុញឱ្យមានការសង្ស័យកាន់តែច្រើនបន្ថែមទៀត។

សូមរំឭកថា Tao បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១២ ក្នុងនាមជាសមាជិកក្រុម EXO ប៉ុន្តែបានចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបានដាក់ពាក្យប្តឹង SM Entertainment ដើម្បីលុបចោលកិច្ចសន្យាផ្តាច់មុខរបស់ខ្លួន។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈនៅប្រទេស​ចិនទាំងស្រុង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *