ភ្ញៀវបរទេសរាំរបាំគោះអង្រែជាមួយបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មុខប្រាសាទអង្គរវត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ «​ស្នាម​ញញឹម​នៃ​កម្ពុជា​» ​ថែម​ទាំង​​បាន​រាំ​លេង​កម្សាន្ត​របាំ​ប្រពៃណី​ខ្មែរ​ជាមួយ​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​ក្នុង​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប​ទៀត​ផង​។

ទិដ្ឋភាព​ដ៏​សែន​រីករាយ​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​វប្បធម៌​ទេសចរណ៍​​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប​កាល​ពី​ម្សិល​មិញ​នេះ​ មាន​បណ្ដា​សិល្បករ​ សិល្ប​ការិនី​ខ្មែរ​ចម្រុះ​​ជា​ច្រើន​​ចូល​រួម​យ៉ាង​ច្រើន​កុះករ​។​ ក្នុង​​នោះ​ឃើញ​មាន​វត្តមាន​ស្រី​ស្រស់​ ពេជ្រ វត្តីសារ៉ាវឌ្ឍី​​​ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​​ថា​ជា​ម្ចាស់​ជយលាភី Miss Grand Cambodia 2022 ក៏​ដូច​ជា​ 5th Runner Up Miss Grand International 2022 ផង​ដែរ​។​

ស្ថិត​ក្នុង​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ បវរ​កញ្ញា​លំដាប់​ប្រទេស​រូប​នេះ​បាន​បង្កើត​បរិយាកាស​ដ៏​សែន​រីករាយ​តាម​រយៈ​ការ​រាំ​លេង​កម្សាន្ត​​របាំ​ប្រពៃណី​ខ្មែរ​ដើម្បី​ជា​ទស្សនីយភាព​បង្ហាញ​ជូន​បង​ប្អូន​ដែល​បាន​មក​ទស្សនា​ដោយ​ផ្ទាល់​ក៏​ដូច​ជា​​​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​បាន​ស្គាល់​ និង​បាន​ស្វែង​យល់​ពី​វប្បធម៌​ប្រពៃណី​របាំ​បុរាណ​របស់​ខ្មែរ​។​

ដោយ​ឡែក​​ក៏​មាន​វត្តមាន​ជន​បរទេស​សង្ហា​ម្នាក់​បាន​ស្ម័គ្រ​រាំ​របាំ​ប្រពៃណី​ គោះ​អង្រែ​ជា​មួយ​​បវរកញ្ញា​រូប​នេះ​ ដែល​លោក​រាំ​បាន​យ៉ាង​ល្អ​​គួរ​ឱ្យ​កោត​សរសើរ​​ គួប​ផ្សំ​ជាមួយ​ស្រី​ស្អាត​ដែល​រាំ​ទល់​មុខ​នឹង​លោក​ទៀត​ផងនោះ​បាន​ធ្វើ​ឱ្យ​របាំ​មួយ​នេះ​កាន់​តែ​មាន​ភាព​រស់រវើក រីករាយ ​និង​ចង់​ឱ្យ​រាំ​កម្សាន្ត​។​​ ស្រី​ស្រស់​កម្ពស់​បាន​ ពេជ្រ វត្តីសារ៉ាវឌ្ឍី ​ក៏​បាន​រាំ​របាំ​គោះ​ត្រឡោក​ផង​ដែរ​ដើម្បី​ជា​ការ​កម្សាន្ត​បន្ថែម​ជូន​ទៅ​កាន់​ទស្សនិកជន​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​​ថា ព្រឹត្តិការណ៍​ «​ស្នាម​ញញឹម​នៃ​កម្ពុជា​» ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ទេសចរណ៍​ក្នុង​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​តំបន់​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​នេះ​តែ​ម្ដង​៕

សូមទស្សនាវីដេអូខាងក្រោម

@irenebae.love293

តីតីរាំរបាំគោះអង្រែនិងរាំរបាំគោះត្រឡោក ជិតពហុជំនាញហើយmyQueen♥️ #pichvoteysaravody❤️

♬ សំឡេងដើម – ខ្មែរតែមួយ – ខ្មែរតែមួយ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ