កាលពីថ្មីៗ នេះ សមាជិកក្រុមចម្រៀង BTS ដែលនៅសេសសល់រួមមានដូចជា RM, V, Jungkook និង Jimin។ ភាពល្បីល្បាញ ស្នាដៃដែលបានសាង ការជួយសង្គម និងអត្ដចរិតរបស់ក្រុម BTS ធ្វើឲ្យអ្នកគាំទ្រជាច្រើនលើកឡើងថា ពួកគេជាក្រុមចម្រៀងគំរូ និងត្រូវបានគេស្រឡាញ់គាំទ្រពាសពេញប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ មួយថ្ងៃក្រោយសមាជិកទាំង ៤ របស់ក្រុម BTS ចូលបម្រើកងទ័ព ស្រាប់តែមានផ្ការីកនៅក្នុងរដូវរងាដោយមិនដឹងពីមូលហេតុ។ យោងតាមប្រភពព័ត៌មាន KBS បានឲ្យដឹងថា ផ្កាសាគូរ៉ា បានរីកយ៉ាងស្រស់ស្អាតនៅក្នុងតំបន់ជាច្រើនក្នុងទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺបទចម្រៀងរបស់ BTS មានចំណងជើងថា “Spring Day” ក៏បានហក់ឡើងមកចំណាត់ថ្នាក់លេខ ១ លើតារាង US iTune ដោយបទនេះបានចេញតាំងពីក្នុងឆ្នាំ ២០១៧ ម្ល៉េះ។ ភាពចៃដន្យនេះ ធ្វើឲ្យសារព័ត៌មានក្នុងស្រុក និងអ្នកគាំទ្រជាច្រើនលើកឡើងថា វាជារឿងកម្រ និងអស្ចារ្យមួយ។




តែទោះជាយ៉ាងណាមិញ ក៏មានមហាជនជាច្រើនលើកឡើងថា វាគ្រាន់តែជាការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្នប៉ុណ្ណោះ មិនមានអ្វីពាក់ព័ន្ធជាមួយក្រុមចម្រៀង BTS ឡើយ។ ស្របពេលដែលជំនឿការជឿរបស់មនុស្សម្នាក់គឺខុសៗ គ្នា អ្នកខ្លះក៏បានលើកឡើងថាវាជាការប្រទានពរពីព្រះនៅថ្ងៃដែលសមាជិករបស់ BTS ចេញទៅបំពេញកាតព្វកិច្ចបម្រើកងទ័ព។
គួរបញ្ជាក់ថា សមាជិក BTS ទាំងអស់នឹងមកជួបជុំគ្នាវិញក្នុងឆ្នាំ ២០២៥ ខាងមុខ បន្ទាប់ពីបំពេញភារកិច្ចបម្រើកងទ័ពរបស់ខ្លួន ៕
























Account
Security
Favourite Content