ហ្វីយ៉ាតា Miss Universe Cambodia 2025 នឹងមិនទៅប្រកួត​បើមានរឿងនេះកើតឡើងចំពោះ ND ឈួង យីឆូយ

អ្នកនាង ថៃ នារី​សុជាតា ប្រកាស​ក្ដែងៗ​ថា​នឹង​មិន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ប្រទេស​ថៃ​ ប្រសិន​បើ​មាន​រឿង​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​គ្រប់គ្រង​កម្មវិធី Miss Universe Cambodia ក្រោយ​មាន​ការ​បង្ហោះ​សារ​មួយនេះ​លើ​បណ្ដាញ​សង្គម។

មុន​នេះ​បន្តិច អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត​សម្រស់​ក្នុង​ស្រុក Miss Universe Cambodia លោក ឈួង យីឆូយ បាន​សរសេរ​ពាក្យប៉ុន្មានម៉ាត់ «គុណធម៌ និង​ភាព​ស្មោះ​ត្រង់» បង្ហោះ​លើ​បណ្ដាញ​សង្គម​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ចូល​ខមិន​ព្រម​ទាំង​ចែក​រំលែក​ព្រោងព្រាត​ដោយ​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​ព្រម​ជាមួយ​ការ​កោត​សរសើរ​ចំពោះ​លទ្ធផល​​ជោគជ័យ​កន្លង​មក​របស់​លោក​ក្នុង​នាម​ជា​អ្នក​គ្របគ្រង​កម្មវិធី​ប្រកួត​ប្រជែង​ក្នុង​ស្រុក​។

ដោយ​ឡែក ​ខ្លឹម​សារ​​របស់​លោក​ក៏​ត្រូវ​បាន​ជយលាភី Miss Universe Cambodia 2025អ្នកនាង ថៃ នារីសុជាតា ចែក​រំលែក​ភ្លាមៗ និង​បាន​សរសេរ​បញ្ជាក់ច្បាស់ៗ​ថា៖ «ខ្ញុំ​បាន​បង​ជា ND ខ្ញុំ​សំណាង​ណាស់ ខ្ញុំ​ចង់​ផ្ដាំ fan Club ខ្ញុំ​ថា បើ​តំណែង ND ត្រូវ​ចេញ​ពី B Chhoy ដោយ​អ្វី​មួយ Queen របស់​អ្នក​ម្នាក់​នេះ ក៏​ចេញ​ដូច​គ្នា ហើយ​បើ​គេ​មិន​ឈប់​ចង់​បំផ្លាញ​ដំណើរ​របស់​ពួក​ខ្ញុំ បើ​បែប​នេះ​មែន​បំណង​នៃ​ការ​តំណាង​ប្រទេស ក៏​លែង​មាន​ដែរ។»

តាម​រយៈ​ការ​លើក​ឡើង​របស់​បវរ​កញ្ញា​ជើង​ខ្លាំង​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ពុះ​កញ្ជ្រោល​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​រូប​នាង​ជា​ពិសេស​អ្នក​គ្រប់គ្រង​កម្មវិធី Miss Universe Cambodia លោក ND ទោះបីជា​មាន​រឿង​អ្វីកើត​ឡើង​ក៏​ដោយ។

ជា​សរុប​មក​ខ្លឹម​សារ​របស់​ម្ចាស់​កម្មវិធី MUC 2025 និង​ការ​ចែក​រំលែក​របស់ Miss Universe Cambodia 2025 ហ្វីយ៉ាតា ហាក់បង្ហាញ​​ប្រាប់​អ្នក​គាំទ្រ​ឱ្យ​បាន​ដឹង​​ពី​ភាព​ហត់នឿយ​ ក្រោយ​ចប់​កម្មវិធី​មិន​ទាន់​បាន​មួយ​ខែ​ស្រួលបួល​ផង ព្រោះ​បេក្ខភាព​មួយ​ចំនួន​មិន​ពេញ​ចិត្ត ដែល​មិន​លទ្ធផល​ដូច​ការ​រំពឹងទុក។ តែ​យ៉ាងណា​ រង់ចាំ​មើលថា​តើ​មាន​ការ​ប្រែប្រួលឬ​យ៉ាង​ណា​៕

រូបភាព ៖ Chhoy D. Archi & Fiyata – ហ្វីយ៉ាតា 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *