សង្ស័យ យូប៊ីន ថតរឿងថ្មី ក្រោយប្រធានគ្រប់គ្រងកម្មវិធីផ្សាយ PNN ប្រកាសរើសតួប្រុស ៥ នាក់

តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ទើបបញ្ចប់ការថតភាពយន្តភាគថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ចំណងជើង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ដោយ ខាត់ វ៉ៃហាំង គឺជាតួឯកប្រុស។ តាមអ្វីដែលបានដឹងមក រឿងភាគថ្មីនេះគ្រោងចាក់បញ្ចាំងលើទូរទស្សន៍ភីអិនអិនឆាប់នេះ។

មិនយូរប៉ុន្មានក្រោយបិទបញ្ចប់ការថតរឿងភាគ «Oh My Crush» ស្រាប់តែ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយប្រចាំស្ថានីយទូរទស្សន៍ ភីអិនអិន កញ្ញា ទូច បុប្ផា ប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការ ស្វែងរកតួឯកប្រុស ៥ រូប ដែលស័ក្ដិសមសម្តែងជាមួយស្រីស្អាត ស៊ីន យូប៊ីន ប៉ុន្តែ ៥ រូបនោះ ហាមមិនឱ្យមានតារាសម្តែង ខាត់ វ៉ៃហាំង ជាដាច់ខាត់។ ហេតុផល គឺព្រោះរឿងភាគថ្មីរបស់អ្នកទាំងពីរត្រៀមចេញផ្សាយឆាប់ៗនេះហើយ។ ការប្រកាសរកតួប្រុសនៅពេលនេះ ត្រូវមហាជនសង្ស័យថា យូប៊ីន កំពុងត្រៀមថតរឿងភាគបន្តបន្ទាប់ទៀត ខណៈស្នាដៃថ្មីនៅមិនទាន់បានចាក់បញ្ចាំងផង។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន បង្ហោះលើ Touch Bopha-Thyda PNN ថា៖ «Comment ឈ្មោះតួឯកប្រុស ៥ នាក់ ដែលស័ក្តិសមក្នុងការសម្តែងរឿងថ្មី ជាមួយ ស៊ុន យូប៊ីន… ហាម comment ខាត់ វៃហាំង ព្រោះ admin ឮថារឿងគាត់ទាំងពីរចេញផ្សាយឆាប់ៗនេះហើយ….»។

ក្រោយឃើញការបង្ហោះនេះ ហ្វេនៗអ្នកគាំទ្ររឿងភាគខ្មែរ PNN និងហ្វេនៗតារាសម្តែងឆ្នើមរូបនេះ បានចូលទៅ Comment តួឯកប្រុសល្បីៗជាច្រើនសុទ្ធសឹងជាតារាសម្តែងលំដាប់ជួរមុខ តែគួរឱ្យ​កត់សម្គាល់ Comment ភាគច្រើន គឺតារាសម្តែងប្រុស លោក សេង មង្គល ជាតារាសម្តែងពោរពេញដោយបទពិសោធន៍ និងធ្លាប់ឆ្លងកាត់ការសម្តែងច្រើនរាប់មិនអស់មកហើយ។

ក្រឡេកទៅមើលសាមីខ្លួន កញ្ញា ស៊ីន យូប៊ីន ឯណោះវិញ ក៏បាន share ការបង្ហោះនោះ ភ្ជាប់ជាមួយ Caption ដ៏គួរឱ្យអស់សំណើចមួយថា «Lee Minho» ដែលជា​តារាសម្តែងដ៏ល្បីរបស់កូរ៉េ បង្ហាញពីតួប្រុសដែលនាងចង់សម្តែងជាមួយ ធ្វើឱ្យអ្នកគាំទ្រអស់សំណើ់ចព្រាត។ យ៉ាងណាមិញ នេះគ្រាន់ជាការប្រកាសស្វែងរកតែប៉ុណ្ណោះ តែការសម្រេចជ្រើសយកតួឯកប្រុសម្នាក់ណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ ត្រូវរង់ចាំមើលការប្រកាសជាផ្លូវការរបស់ភីអិនអិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ