មកដឹងលក្ខខណ្ឌដាក់ពាក្យចូលរួមប្រកួតកម្មវិធី RAPPER FIGHTER ជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍ ​ភីអិន​អិន​ កាល​ពី​រសៀល​ម្សិលមិញ​ បាន​ឱ្យ​ដឹង​ថា RAPPER FIGHTER ជា​កម្មវិធី​បង្កើត​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់ មិន​មាន​ការ​​ទិញ​សិទ្ធិ​ពី​ប្រទេស​ណា​នោះ​ឡើយ ​។ ដោយ​ឡែក​អ្នក​ផលិត​កម្មវិធី​ លោក ម៉ារីអូ ក៏​បាន​បង្ហើប​ប្រាប់​ពី​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ សម្រាប់​ម្ចាស់​ជយលាភី​ផង​ដែរ​។

ថ្លែងក្នុង​​សន្និសីទ​​ព័ត៌មានពាក់​ព័ន្ធ​នឹង​​កម្មវិធី​រ៉េប​ខាង​លើ​ លោក ម៉ារីអូ ដែលជាផលិតករកម្មវិធី បាន​បក​ស្រាយ​យ៉ាង​ច្បាស់​​ថា​ ការ​បង្កើត​កម្មវិធី​នេះ​ឡើង​​ព្រោះ​ចង់​ឃើញ​វិស័យ​ហ៊ីប​ហប​ក្នុង​ស្រុក​មាន​ភាព​រីក​ចម្រើន​ ណា​មួយ​អាច​ផ្ដល់​សមត្ថភាព​ពិត​ប្រាកដ​ដល់​អ្នក​ស្រលាញ់​វិស័យ​មួយ​នេះ​តាម​រយៈ​គ្រូ​បង្វឹក​ពូកែ​ៗ​ទាំង​៥​ ដែល​មាន​ដូច​ជា ​King Chi, Ruthko, វុទ្ធា,​ពន្លឺ, ​និង​ សុជាតិ​។ មិន​តែ​ប៉ុណ្ណោះ នៅក្នុងកម្មវិធីក៏មានវគ្គប្រកួតប្រជែងជម្រុះជាច្រើន ដែល​អាចឱ្យបេក្ខភាពដាក់ពាក្យអាចមើលឃើញពីសមត្ថភាពរបស់ខ្លួនតាមរយៈការឆ្លងកាត់វគ្គជម្រុះទាំងនោះ​ផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលលក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ប្រកួត​​គឺមាន​ភាព​ងាយ​ស្រួល ​មិន​សូវ​ស្មុគ​ស្មាញ​ ​បេក្ខជន​អាច​ជ្រើស​វិធី​មួយ​ណា​ក៏​បាន​ខាង​ក្រោម ​៖​

ទី​១.​ការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់​​

បងប្អូនអាចទិញ​ពាក្យ​សុំចូលរួមប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍​ ភី ​អិន​ អិន ឬ សណ្ឋាគារ​ភ្នំពេញ ​​បន្ទាប់​មក​ SCAN​ QR​ តេឡេក្រាមដែលមាន​នៅ​លើ​ពាក្យ​សុំ ​រួច​ថត​វីដេអូ​រ៉េប​​ចាប់​ពី​១​នាទី​ឡើង​ដើម្បី​ផ្ញើ​មក​កាន់​ក្រុម​ការងារ។

ទី​២.​ការ​ដាក់​ពាក្យ​តាម​អន​ឡាញ​

លោក​អ្នក​ចូល​ទៅ​កាន់​ផេក ​PNN TV CAMBODIA ​ឬ ផេក RAPPER FIGHTER បន្ទាប់​មក​ដោន​ឡូត​ពាក្យ​សុំ​ និង​បំពេញ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង ​UPLOAD វីដេអូ​ចាប់​ពី​១​នាទី​ឡើង​ចូល​ទៅ​ក្នុង​តេឡេក្រាម​របស់​ក្រុម​ការងារ ​ភី អិន អិន​ ឬ RAPPER FIGHTER។

គួរឱ្យដឹងដែរថា កម្មវិធី​ប្រកួត​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​លក្ខខណ្ឌ​ងាយ​ៗ ដល់​បេក្ខភាព​ដែល​ចង់​ចូល​រួម​ប្រកួត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​នូវ​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់រហូតដល់ ​១​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ​ឱកាស​​ការងារ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន ​​​និង​ម្ចាស់​ sponsor ​រួម​ជាមួយ​ខ្សែ​ក​ RAPPER FIGHTER ​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​៕​​​​​​​​​​​​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ