ខួបកំណើតឆ្នាំនេះ Felix ចែករំលែកក្ដីស្រឡាញ់ដល់កុមារ ទាំងក្នុង និងក្រៅប្រទេស

នៅក្នុងថ្ងៃខួបកំណើតគម្រប់ខួប ២៥ឆ្នាំ Felix សមាជិកក្រុម Stray Kids បានឆ្លងថ្ងៃពិសេសនេះ ដោយបានបរិច្ចាគប្រាក់ចំនួន ២០០លានវ៉ុន ឬប្រមាណ ១៤០០០០ ដុល្លារអាមេរិក ជួយដល់កុមារ។

នៅថ្ងៃទី ១៥ ខែកញ្ញា នេះ Felix បានបរិច្ចាគប្រាក់ ១០០លានវ៉ុនស្មើនឹង ៧២០០០​ ដុល្លារអាមេរិកទៅដល់ Samsung Medical Center ដើម្បីជួយចេញថ្លៃព្យាបាលដល់អ្នកជំងឺវ័យកុមារ។ បន្ថែមពីនេះ តារាប្រុសក៏បានបរិច្ចាគទឹកប្រាក់ ៥០លានវ៉ុន ឬប្រមាណ ៣៦០០០​ ដុល្លារអាមេរិក ទៅឱ្យអង្គការ UNICEF ដើម្បីជួយគាំទ្រគម្រោងផ្គត់ផ្គង់អាហាររូបត្ថម្ភ និងទឹកស្អាតនៅក្នុងប្រទេសឡាវ អមគ្នានឹងចំនួនទឹកប្រាក់តែមួយទៅកាន់អង្គការ World Vision សម្រាប់គម្រោងថែទាំកុមារក្នុងគ្រួសារ។

ទន្ទឹមគ្នានឹងអំពើសប្បុរសលើកនេះ Felix បានចែករំលែកគោលបំណងរបស់ខ្លួនថា៖ “អរគុណចំពោះក្តីស្រលាញ់ឥតមានផ្លាស់ប្តូរដែលខ្ញុំទទួលបានពីអ្នកគាំទ្រ។ ខ្ញុំបានចូលរួមចែករំលែក ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កុមារទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កុមារគ្រប់រូបនឹងមានសេរីភាពក្នុងការមានក្ដីសុបិន ឥតមានអ្វីត្រូវព្រួយបារម្ភ”។

នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយដែលតារារ៉េបប្រចាំក្រុម Stray Kids បាន​អបអរថ្ងៃ​កំណើត​របស់​ខ្លួន​ជាមួយ​នឹង​ការ​ធ្វើ​សប្បុរសធម៌ ដូចគ្នានឹងការ​បរិច្ចាគ​ទៅកាន់​អង្គការ UNICEF និង World Vision កាល​ពី​ឆ្នាំ​មុន។

លើស​ពី​ការ​បរិច្ចាគ​ក្នុង​ថ្ងៃ​ខួប​កំណើត​ Felix ក៏តែងតែចូលរួមសកម្មភាពជួយសង្គមផ្សេងទៀត ដូចជាគម្រោងជួយសង្គ្រោះ នៅក្នុងការរញ្ជួយដីឯប្រទេសស៊ីរី និងទួរគី ឆ្នាំ ២០២៣ គម្រោងគាំពារកុមារ​ Achim Meokgo ក្នុងឆ្នាំ ២០២៤ និងការជួយស្ដារព្រៃឈើ ក្រោយមានភ្លើងឆេះព្រៃនៅក្នុងតំបន់ Gyeongnam និង Gyeongbuk ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៥៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published. Required fields are marked *