យោងតាមប្រភពព័ត៌មានប្រទេសកូរ៉េ Yonhap បានឱ្យដឹងថា នៅវេលាម៉ោង ៨:១០ នាទីយប់ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ សមាជិកក្រុមចម្រៀង ASTRO Moon Bin ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Gangnam ទីក្រុងសេអូល។ ខណៈអ្នកចាត់ការរបស់លោកបានទាក់ទងទៅខាងប៉ូលីសភ្លាមៗ។


ភ្លាមៗ ចំពោះមូលហេតុច្បាស់នៃការស្លាប់គឺមិនទាន់បញ្ជាក់នៅឡើយ តែជំហានដំបូងពីការសន្និដ្ឋានរបស់ប៉ូលិស សង្ស័យថាជាការធ្វើអត្ដឃាត។ មែនទែនទៅ ដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ភ្ញាក់ផ្អើលខ្លាំងសឹងតែមិនជឿថាមានរឿងបែបនេះកើតឡើងឡើយ និងហាក់មានការសោកស្ដាយចំពោះការបាត់តារាខេប៉ុបដែលមានទេពកោសល្យម្នាក់។
រហូតដល់ព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៣ ខាងផលិតកម្ម Fantagio ដែលជាទ្រនំរបស់ក្រុមចម្រៀងបុរស ASTRO បានប្រកាសពីដំណឹងដ៏ក្រៀមក្រំនេះជាផ្លូវការ និងបានបញ្ជាក់ថា តារាប្រុស Moon Bin ពិតជាបានស្លាប់បាត់បង់ជីវិត ព្រមទាំងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។


យោងតាមប្រភពព័ត៌មាន Dispatch បានឱ្យដឹងថា បន្ទាប់ពីប្រគំតន្ដ្រីទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ Moon Bin ហាក់មានអារម្មណ៍មិនប្រក្រតី ប៉ុន្ដែក្រោយមកក៏បានលើកឡើងថាខ្លួនមិនមានបញ្ហាអ្វីទេ។ ស្រាប់តែនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ Moon Bin ក៏ត្រូវបានប្រទះឃើញថាស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។ ស្របពេលជាមួយគ្នា តារាប្រុស Cha Eun Woo ដែលជាមិត្តជិតស្និទ្ធរបស់ Moon Bin កំពុងធ្វើដំណើរពីអាមេរិក ត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូងវិញ ខណៈសមាជិកទាំងអស់សុទ្ធតែមានអារម្មណ៍តក់ស្លុតខ្លាំង៕
























Account
Security
Favourite Content