យោងតាមប្រភព KonnecThai បានឱ្យដឹងថា តារាប្រុស Cha EunWoo នឹងបង្ហាញវត្ដមានក្នុងកម្មវិធីរបស់ KonnecThai នៅថ្ងៃទី ២៩ និង ៣០ ខែ មេសា ឆ្នាំ ២០២៣។ ដំណឹងនេះដែរ ពិតជាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពេលនេះជាពេលដែលអ្នកគាំទ្រជាច្រើនចង់ឱ្យ Cha Eun Woo សម្រាកឱ្យបានច្រើន និងផ្អាកការងារមួយរយៈសិន។


បើតាមការបញ្ជាក់បានឱ្យដឹងថា ក្រុមការងារទាំងអស់បានពិភាក្សាយ៉ាងយកចិត្តទុកដាក់មុនធ្វើការសម្រេចចិត្ត និងជាលទ្ធផល តារាប្រុស Cha EunWoo នឹងបង្ហាញវត្ដមានក្នុងកម្មវិធីដូចដែលបានគ្រោងទុក។
KonnecThai ជាកម្មវិធីដែលផ្ដោតលើការផ្លាស់ប្ដូរចំណេះដឹងគ្នាទៅវិញទៅមករវាងប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូងទាក់ទងវប្បធម៌ ប្រពៃណី ជាដើម។


យ៉ាងណាមិញ បើទោះជាមានការបញ្ជាក់ពីក្រុមការងារ ប៉ុន្ដែអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់តារាប្រុស Cha EunWoo ដែលត្រូវបង្ហាញខ្លួនជាសាធារណៈសម្រាប់កម្មវិធី KonnecThai ក្រោយការចាកចេញរបស់ MoonBin ទើបតែរយៈពេល ១០ថ្ងៃ៕


























Account
Security
Favourite Content