តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា កំពុងឡើងកូដខ្លាំង ដោយគេឃើញនាងលេចមុខច្រៀងតាម Concert តូច-ធំជាហូរហែ។ បើនិយាយពីការចេញច្រៀងតាម pub វិញនោះ គឺបន្តកន្ទុយគ្នាដូចខ្លែងតែម្តង។





ក្រោយចេញបទ «ហេតុអ្វីយើងបែកគ្នា» ធ្វើឱ្យផ្ទុះប្រជាប្រិយភាពខ្លាំងឡើងវិញម្តងទៀត ថែមទាំងបទពីរោះខ្លាំង ជួបផ្សំអត្ថន័យចម្រៀង និងស្ទីល៍តុបតែងខ្លួនស៊ីវិល័យរបស់អ្នកនាង។ ស្របជាមួយគ្នានោះដែរ សូលីកា បានប្រកាសស្នាដៃបទចម្រៀងថ្មីសន្លាងមួយ ចំណងជើងថា «ស្នាមបេះដូង-UNRECOVERABLE SCAR» ដែលបទនេះត្រៀមទម្លាក់លើទីផ្សារនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ លើ platform ជាច្រើន រួមមាន៖ YouTube, Spotify , Apple Music។
«មើលទៅ…ប្រហែលមានតែខ្ញុំតែម្ខាងទេ ដែលមិនអាច ព្យាបាលរបួសចាស់មួយនេះបាន វាពិតជាមានស្នាមជ្រៅខ្លាំងពេកហើយ ទើបមិនទាន់ជាសះស្បើយបែបនេះ» ជា caption ដែលអ្នកម៉ាក់កូនមួយរូបស្រស់នេះបង្ហោះភ្ជាប់ជាមួយ poster ចម្រៀងថ្មី ដែលហ្វេនៗសង្ស័យថា ជា lyric នៃបទ «ស្នាមបេះដូង» នេះ។

បន្ទាប់ពីបានឃើញចំណងជើង «ស្នាមបេះដូង-UNRECOVERABLE SCAR» ហ្វេនៗរបស់តារាចម្រៀងរូបនេះ បានសម្រុកចូលទៅ comment ការយល់ឃើញផ្សេងៗ ខ្លះទៀតក៏បន្ថែមភាពឈឺចាប់ពីលើអត្ថន័យនៃចំណងជើងបទនេះ។ ជាងនេះទៅទៀត គឺគ្រប់គ្នាអន្ទះសាចាំមើលបទ «ស្នាមបេះដូង» នេះតែម្តង ព្រោះជឿជាក់ថា បទថ្មីនេះពិតជាចាក់ទម្លុះចិត្តអ្នកស្តាប់ទៀតហើយ ហើយរឹតតែឈឺចាប់ប្រសិនបើអ្នកស្តាប់នោះធ្លាប់ឆ្លងកាត់បទពិសោធន៍ស្នេហាឈឺដូចអត្ថន័យចម្រៀង។ ចង់ដឹងថា បទ «ស្នាមបេះដូង» ជាចម្រៀងស្តាប់ហើយចាក់ក ឬជាថ្នាំព្យាបាលស្នាមរបួសចាស់ រង់ចាំអ៊ុតមើលទាំងអស់គ្នាថ្ងៃស្អែកនេះ៕



























Account
Security
Favourite Content