ហ្វេនៗអន្ទះសាចាំមើលចម្រៀងថ្មី ពេជ្រ សូលីកា ចំណងជើង «ស្នាមបេះដូង»

តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា កំពុងឡើងកូដខ្លាំង ដោយគេឃើញនាងលេចមុខច្រៀងតាម Concert តូច-ធំជាហូរហែ។ បើនិយាយពីការចេញច្រៀងតាម pub វិញនោះ គឺបន្តកន្ទុយគ្នាដូចខ្លែងតែម្តង។

ក្រោយចេញបទ «ហេតុអ្វីយើងបែកគ្នា» ធ្វើឱ្យផ្ទុះប្រជាប្រិយភាពខ្លាំងឡើងវិញម្តងទៀត ថែម​ទាំង​បទ​ពីរោះខ្លាំង ជួបផ្សំអត្ថន័យ​ចម្រៀង និងស្ទីល៍តុបតែងខ្លួន​ស៊ីវិល័យរបស់អ្នកនាង។ ស្របជាមួយគ្នានោះដែរ សូលីកា បានប្រកាសស្នាដៃបទចម្រៀងថ្មីសន្លាងមួយ ចំណងជើងថា «ស្នាមបេះដូង-UNRECOVERABLE SCAR» ដែលបទនេះត្រៀមទម្លាក់​លើទីផ្សារនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ លើ platform ជាច្រើន រួមមាន៖ YouTube, Spotify , Apple Music។

«មើលទៅ…ប្រហែលមានតែខ្ញុំតែម្ខាងទេ ដែលមិនអាច ព្យាបាលរបួសចាស់មួយនេះបាន វាពិតជាមានស្នាមជ្រៅខ្លាំងពេកហើយ ទើបមិនទាន់ជាសះស្បើយបែបនេះ» ជា caption ដែលអ្នក​ម៉ាក់​កូន​មួយ​រូបស្រស់នេះបង្ហោះភ្ជាប់ជាមួយ poster ចម្រៀងថ្មី ដែលហ្វេនៗសង្ស័យថា ជា lyric នៃបទ «ស្នាមបេះដូង» នេះ។ 

បន្ទាប់ពីបានឃើញចំណងជើង «ស្នាមបេះដូង-UNRECOVERABLE SCAR» ហ្វេនៗរបស់តារាចម្រៀងរូបនេះ បានសម្រុកចូលទៅ comment ការយល់ឃើញផ្សេងៗ ខ្លះទៀតក៏បន្ថែមភាពឈឺចាប់ពីលើអត្ថន័យនៃចំណងជើងបទនេះ។ ជាងនេះទៅទៀត គឺគ្រប់គ្នាអន្ទះសា​ចាំមើលបទ «ស្នាមបេះដូង» នេះតែម្តង ព្រោះជឿជាក់ថា បទថ្មីនេះពិតជាចាក់ទម្លុះចិត្តអ្នកស្តាប់ទៀតហើយ ហើយរឹតតែឈឺចាប់ប្រសិនបើអ្នកស្តាប់នោះធ្លាប់ឆ្លងកាត់បទពិសោធន៍ស្នេហាឈឺ​ដូចអត្ថន័យចម្រៀង​។ ចង់ដឹងថា បទ «ស្នាមបេះដូង» ជាចម្រៀងស្តាប់ហើយចាក់ក ឬជាថ្នាំព្យាបាលស្នាមរបួសចាស់ រង់ចាំអ៊ុតមើលទាំងអស់គ្នាថ្ងៃស្អែកនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨