បណ្តាហ្វេនផេកអ្នកគាំទ្រវិស័យប្រកួតប្រជែងសម្រស់នៅកកម្ពុជា បានលើកសរសើរដល់បេក្ខភាព ២ រូប ដែលកំពុងប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2023 គឺ Miss Grand តំណាងខេត្តក្រចេះ កុយ អេនណា និង Miss Grand តំណាងរាជធានីភ្នំពេញ ភឹម ស្រីនោ ក្រោយមើលឃើញសមត្ថភាព ការខិតខំប្រឹងប្រែង និងការវិវត្តខ្លួនយ៉ាងរហ័សដូចខ្យល់ព្យុះនៃបេក្ខភាពទាំងពីរនេះ។


ទំព័រហ្វេសប៊ុកផ្លូវការ Team Cambodia Pageant បានបង្ហោះឡើងថា «Anna Koy Miss Grand ក្រចេះ កាន់តែបញ្ចេញសក្តានុពល និងឆន្ទះដែលនាងចង់បានឈាងកម្ពុជាទៅកាន់ទឹកដីវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ»។ ខណៈ ស្រីនោ វិញត្រូវហ្វេនផេកនេះនិយាយថា «ដូចនិយាយចឹងមកុដមានតែមួយទេ Nanoមកលើកទី៣គឺមិនមែនមកលេងៗទេ Nanoតាមទាន់គ្រប់ Trend Nanoមកជាមួយនឹង Energy មាន fanច្រើន មាន 3B នៅខ្វះអីទៀត….. Nano Miss Grand ភ្នំពេញ និយាយក្នុងថ្ងៃ Press Conference ថាសុំធ្វើកូនស្រី Boss Nawatម្នាក់ផងបានទេBoss… សំបុត្រទៅវៀតណាមមានតាមួយទេ នរណាជាម្ចាស់ នរណាជាម្ចាស់»។
ចំណែក ហ្វេនផេក Beauty Pageant Reviewer ក៏បានបង្ហាញការយល់ឃើញលើ ស្រីនោ ថា«នែស គប់មក ញ៉ាក់សាហាវណាស់ និយាយមែនPhoem Sreyno Miss Grand តំណាង រាជធានីភ្នំពេញយប់មិញអភិវឌ្ឍបានល្អច្រើនណាស់ ចរិក កាយវិការ ការនិយាយ ការដើរ Update បានល្អ ប្លែកពីស្រីនោពីមុន ជាពិសេស ស្រីនោ ស្អាតជាងមុនច្រើន តែវាគ្រាន់តែការចាប់ផ្តើមរបស់នាងប៉ុណ្ណោះ លះល្អណាស់ យប់មិញ ចាំមើលវគ្គបន្តបន្ទាប់ទៀត ស្រីនោនិង Update បានល្អដល់កម្រិតណា»។ រីឯ អេនណា វិញនោះត្រូវហ្វេនផេកនេះពោលពាក្យយ៉ាងខ្លីថា «ព្យុះមកហើយ Koy Anna»។




មិនត្រឹមតែហ្វេនផេកទាំងពីរខាងលើនេះប៉ុណ្ណោះទេ នៅមានផេកហ្វេនជាច្រើនទៀតនាំគ្នាលើកសរសើរដល់បេក្ខភាពទាំងពីររូបនេះ ប៉ុន្តែយ៉ាងណាពេលនេះគេនៅមិនទាន់ដឹងថា បេក្ខភាពណាម្នាក់អាចដណ្តើមបានមកុដ Miss Grand Cambodia 2023 ដែលមានតម្លៃដល់ ២៧ ម៉ឺនដុល្លារអាមេរិកនោះទេ ស្របពេលដែលបេក្ខភាពប្រកួតឆ្នាំនេះសុទ្ធសឹងតែជាជើងខ្លាំង និងមានសមត្ថភាពរៀងៗខ្លួន៕
























Account
Security
Favourite Content