មហាជនសម្ដែងការមិនពេញចិត្តក្រោយ Vincent Wong ព្រងើយមិនឆ្លើយតបសំណួរមួយនេះរបស់អ្នកគាំទ្រ

ចាប់តាំងពីចែកផ្លូវគ្នាជាមួយ TVB តារាសម្ដែងប្រុស Vincent Wong កំពុងបង្វែរទិសដៅក្នុងការច្បាមយកប្រជាប្រិយភាពរបស់លោកនៅទឹកដីថ្មីក្នុងប្រទេសចិន។ លោកបានចាប់ផ្ដើមស្នាក់នៅទីនោះក្នុងរយៈពេលយូរ និងមានកាលវិភាគថតកម្មវិធីផ្សេងៗក៏ដូចជាបទចម្រៀងផងដែរ។ ការរស់នៅឆ្ងាយពីក្រុមគ្រួសារតែឯងបែបនេះបានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យយ៉ាងខ្លាំងថាចំណងអាពាហ៍ពិពាហ៍រវាងលោក និងភរិយាគឺតារាស្រី Yoyo Chen បានឈានដល់ផ្លូវបញ្ចប់ដោយសារបញ្ហាខ្វះទំនាក់ទំនង។

កំលុងពេលរស់នៅទីនោះតារាសម្ដែងប្រុស Vincent Wong បានភ្ជាប់ទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកគាំទ្រតាមរយៈ RED ដែលជាវេទិកាប្រព័ន្ធបណ្ដាញសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន។ ថ្មីៗនេះលោកបានចែករំលែកវីដេអូមួយដោយលោកបានឆ្លងកាត់ស្រុកកំណើតរបស់ខ្លួននៅ Xinjiang និងការបើកបរឆ្លងកាត់ផ្លូវបុរាណ Panlong​ ជាដើម។ ត្រៀមខ្លួនក្នុងការបន្ដដំណើរទៅទីក្រុង Hangzhou ដើម្បីធ្វើការ តារាប្រុសវ័យ ៤១​ ឆ្នាំរូបនេះបានស្នើសុំ​ឱ្យអ្នកគាំទ្ររបស់លោកណែនាំកន្លែងកម្សាន្ដ និងហាងណាមួយឱ្យលោកបានស្គាល់។

ក្នុងនោះមានអ្នកលេងអ៊ីនធឺណេតម្នាក់បានសួរចំៗទៅកាន់លោកថា៖ ហេតុអ្វីបានជាមិនសួរ Yoyo Chen ដែលជាភរិយារបស់លោក? តើនាងមិនចំណាយពេលខ្លះទីក្រុង Hangzhou ឬយ៉ាងណា? ដោយមតិលើកឡើងមួយនេះទទួលបានការចុចពេញចិត្តជាង ៦៧០០ ដង។ ជាមួយគ្នានោះក៏មានអ្នកគាំទ្រផ្សេងទៀតបានចូលទៅបញ្ចេញមតិថា៖ ពួកគេមិនមានចិត្តចង់សួរនោះទេ។ អ្នកទាំងពីរបានបែកគ្នាហើយ តើសំណួរនេះចង់មានន័យបែបណា?  

ការលើកបែបនេះគឺដោយតែ Yoyo Chen កំពុងតែមានភាពជោគជ័យនៅក្នុងអាជីពរបស់នាងយ៉ាងខ្លាំងជាថ្មីម្ដងទៀត។ ក្រៅពីតំណែងជាតួឯកហើយ នាងក៏ជោគជ័យមិនធម្មតាក្នុងផ្សាយផ្ទាល់លក់ផលិតផលផងដែរ ដោយកាលពីឆ្នាំមុននាងបានធ្វើដំណើរទៅទីក្រុង Hangzhou សម្រាប់ការផ្សាយផ្ទាល់ និងចែករំលែករូបថតដ៏ស្រស់ស្អាតនៃទីក្រុងនេះនៅលើបណ្តាញសង្គមផងដែរ។

ផ្អែកតាមរយៈការបង្ហោះរបស់តារាប្រុស Vincent Wong អ្នកលេងអ៊ីនធឺណេតភាគច្រើនជឿជាក់ថាអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរកាន់តែយ៉ាប់យ៉ឺនដល់ចំណុចមួយដែលពួកគេមិននិយាយរកគ្នាតែម្ដង។ ជាងនេះទៅទៀត ក្រោយការបង្ហោះអ្នកលេងអ៊ីនធឺណេតក៏បាន tagged ឈ្មោះរបស់លោកចូល ថែមទាំងសួរថាហេតុអ្វីបានជាលោកបានឆ្លើយនឹងសំណួររបស់ពួកគេ។ បន្ទាប់មកតារាស្រី Sisley Choi ក៏ត្រូវបានគេអូសចូលនៅក្នុងបញ្ហាមួយនេះ ខណៈនាងធ្លាប់មានពាក្យចចាមអារ៉ាមថាជាជនទីបីក្នុងអាពាហ៍ពិពាហ៍របស់ Vincent និង Yoyo ផងដែរ។

គួរបញ្ជាក់ផងដែរ តារាប្រុស Vincent Wong និងតារាស្រី Yoyo Chen បានរៀបការនៅក្នុងឆ្នាំ ២០១១ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ។ ប៉ុន្តែមិនប៉ុន្មានឆ្នាំអាពាហ៍ពិពាហ៍អ្នកទាំងពីរក៏ចាប់ផ្ដើមលេចឮព័ត៌មានថាមានការរង្គោះរង្គើ ក្រោយ Vincent Wong មានពាក្យចចាមអារ៉ាមរឿងអាស្រូវជាបន្ដបន្ទាប់។ យ៉ាងណាមិញ តារាប្រុសរូបនេះក៏ធ្លាប់ឆ្លើយនឹងបទសម្ភាសកាលពីឆ្នាំមុនដែរថាទំនាក់ទំនងរបស់លោក និងភរិយាគឺមិនមានបញ្ហាអ្វីឡើយ ហើយលោកក៏មិនចាំបាច់បង្ហាញជាសាធារណៈនោះដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *