4th Runner up Universal Woman 2023 អ្នកនាង ប្រាសាទ ដាវីន កំពុងត្រូវ fan page បវរកញ្ញា Pageant Queen Kh ជំរុញឱ្យចូលរួមប្រកួតកម្មវិធី Miss Universe ស្របពេលដែលកម្មវិធីបវរកញ្ញាលំដាប់ពិភពលោកនេះកំពុងបើកឱកាសឱ្យស្រ្តីគ្រប់ស្រទាប់វណ្ណៈអាចដាក់ពាក្យចូលរួមប្រកួតប្រជែងបាន មិនថាស្រ្តីនៅលីវ មានគ្រួសារ-មានកូនហើយ ឬស្ត្រីកែភេទ ក៏អាចដាក់ពាក្យប្រកួតបានដែរ។

fan page មួយនេះ បានលើកឡើងថា ប្រាសាទ ដាវីន មានភាពខ្លាំងជាកញ្ចប់តែងម្តង ដែលស័ក្តិសមបំផុតសម្រាប់វេទិកា Miss Universe។ បន្ទាប់ពីឃើញការជំរុញនេះ កំពូលតារាម៉ូដែលរូបនេះ បានបង្ហើរប្រយោគខ្លីមួយថា «តិចទៅមែនឥឡូវ» ប្រៀបបីដូចជាតម្រុយវិជ្ជមានសម្រាប់ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាទាំងអស់គ្នា។

គ្រាន់តែឃើញពាក្យខ្លីមួយឃ្លារបស់ ប្រាសាទ ដាវីន ហ្វេនៗ អ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា រួមទាំងមិត្តភ័ក្តអ្នកសិល្បៈយ៉ាងច្រើនកុះករ បានចូលទៅ Comment បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប្រសិនបើនាងសម្រេចចិត្តចូលរួមប្រកួតកម្មវិធី Miss Universe ពិតមែននោះ។ ប៉ុន្តែ យ៉ាងណាគេនៅពុំទាន់ដឹងថា នាងអាចនឹងចូលរួមប្រកួតបវរកញ្ញាទៀតឬយ៉ាងណាទេ ខណៈដែលនាងកំពុងត្រៀមខ្លួនទទួលបន្ទុករៀបចំកម្មវិធី Universal Woman 2024 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នៅអំឡុងខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ៕
































Account
Security
Favourite Content