កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ ប្រេនធំលំដាប់ពិភពលោក Louis Vuitton បានធ្វើកម្មវិធីដើរបង្ហាញម៉ូតធំរបស់ខ្លួន Paris Fashion Week ដើម្បីបង្ហាញសម្លៀកបំពាក់ កាបូបថ្មីៗរបស់ខ្លួន ជាម៉ូតសម្រាប់រដូវស្លឹកឈើជ្រុះ។ ក្នុងឱកាសនេះដែរ ទូតសុឆន្ទៈល្បីរបស់ប្រេន Louis Vuitton ជាច្រើននៅជុំវិញពិភពលោកក៏បានមកចូលរួមទាំងតារាចិន ថៃ កូរ៉េ អឺរ៉ុបមកនាំគ្នាបង្អួតសម្រស់លេងស្ទីល Fashion ឡូយៗ មើលទៅស្រស់ស្អាតខ្លាំង។
គួររំឮក Paris Fashion Week ជាកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់ កាបូបផ្សេងៗ ដែលច្នៃម៉ូតដោយអ្នកច្នៃម៉ូតល្បីៗ ជុំវិញពិភពលោកមកប្រជុំគ្នានៅទីក្រុងប៉ារីស។ សម្រាប់ឆ្នាំ ២០២៣ កម្មវិធីនេះធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ៧ ខែ មីនា ដែលម៉ូតសម្លៀកបំពាក់ដែលបង្ហាញរដូវស្លឹកឈើជ្រុះ ខណៈមានប្រេនល្បីៗ ជាច្រើនចូលរួមធ្វើដូចជា Chanel, Dior, Chloé, Miu Miu និង Louis Vuitton ជាដើម។
តោះទៅមើលតារាល្បីៗ ដែលចូលរួមក្នុងកម្មវិធី Paris Fashion Week របស់ប្រេន LV 2023 បន្ដិចមើល៖
១.Liu YiFei
២.Hyein សមាជិកក្រុម NewJeans

៣.Yaya Urassaya
៤.Zendaya
៥. Deepika Padukone
៦.Chloë Grace
៧.Jaden Smith
៨.Sophie Turner

៩.Gemma Chan
១០.Emma Stone



























Account
Security
Favourite Content