YG ត្រូវគេរិះគន់ឡើងស្ពឹកមុខ ក្រោយចង់ដកសមាជិកចេញខ្លះពីក្រុមចម្រៀងនារីថ្មី

កាលពីចុងឆ្នាំ ២០២២ ផលិតកម្ម YG បានប្រកាសពីគម្រោងបញ្ចេញក្រុមចម្រៀងនារីថ្មីរបស់ខ្លួន បន្ទាប់ពីអស់រយៈពេលជិត ៧ ឆ្នាំទៅហើយមិនទាន់មានក្រុមចម្រៀងនារីថ្មីចូលមកប្រកួតប្រជែងក្នុងទីផ្សារ។

ក្រុមចម្រៀងដែលផលិតកម្ម YG គ្រោងបញ្ចេញមកមានឈ្មោះថា Baby Monster និងមានសមាជិកចំនួន ៧ រូប ដោយក្នុងនោះមានដូចជា Haram, AnYeon, ChiQuiTa, ASA, RORA, Pharita និង Ruka។ មុនចេញជាផ្លូវការសមាជិកទាំងអស់ត្រូវបានផលិតកម្ម YG ណែនាំម្ដងម្នាក់តាមរយៈវីដេអូច្រៀង រាំ និងរ៉េប។ មែនទែនទៅ ទេពកោសល្យរបស់សមាជិកម្នាក់ៗ ពិតជាមិនធម្មតា មិនសរសើរមិនបាន ខណៈ ASA ថែមទាំងមានសមត្ថភាពអាចសរសេរ និងនិពន្ធបទចម្រៀងទៀតផង។

តែយ៉ាងណាមិញវីដេអូចុងក្រោយដែលផលិតកម្ម YG បង្ហោះទាក់ទិនទៅនឹងក្រុមចម្រៀងមួយនេះ បែរជាស្រាប់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងសឹងតែមិនគួរឱ្យជឿ ដោយសារតែពាក្យពេចន៍ខ្លឹមសារមួយចំនួនៗ បានឱ្យដឹងថា ក្រុមចម្រៀងថ្មីមួយនេះអាចនឹងមិនបានចេញច្រៀងជាមួយសមាជិកចំនួន ៧ រូបឡើយ។ ដោយលោក Yang HyunSuk ដែលជាអ្នកគ្រប់គ្រងក្រុមចម្រៀងនារីថ្មីមួយនេះ បានលើកឡើងថា៖ “ក្រុមចម្រៀង Baby Monster មិនអាចមានសមាជិករហូតដល់ទៅ ៧ នាក់ឡើយ និងមានសមាជិកដែលមានសមត្ថភាពមិនទាន់គ្រប់គ្រាន់នៅឡើយ”។

គ្រានតែវីដេអូនេះបានបង្ហោះជាផ្លូវការភ្លាមក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម និងត្រូវបានគេរិះគន់យ៉ាងព្រោងព្រាតដោយសារតែមហាជនមួយចំនួនលើកឡើងថាវាគ្រាន់តែជាយុទ្ធសាស្រ្ដសម្រាប់ផ្សព្វផ្សាយធ្វើឱ្យមនុស្សកាន់តែចាប់អារម្មណ៍អាណិតមកតាមដានក្រុមចម្រៀងថ្មីមួយនេះប៉ុណ្ណោះ ខណៈវាពិតជាគំនិតចាស់គំរិលមិនសមថាយកមកប្រើប្រាស់នៅសម័យនេះទៀតឡើយ។ ផលិតកម្ម YG គួរតែមានយុទ្ធសាស្ដ្រអ្វីដែលប្រសើរជាងនេះ និងគួរតែផ្ដោតលើចម្រៀងដែលមានគុណភាព ឬស្ទីលណាថ្មីៗ ដើម្បីទាក់ទាញទើបល្អ។

បើក្រឡេកមកមើលក្រុមអ្នកគាំទ្ររបស់ក្រុមនារី Baby Monster វិញក៏បានរិះគន់ដូចព្យុះ ព្រោះសមាជិកទាំង ៧ ពិតជាមានសមត្ថភាពខុសៗគ្នា និងសុទ្ធតែសមនឹងបានចេញច្រៀងជាផ្លូវការ មិនគួរមកលេងសើចជាមួយអារម្មណ៍អ្នកគាំទ្រ ឬសមាជិក Baby Monster មកលេងសើចឡើយ។

ក្រៅពីរឿងនេះ មហាជនជាច្រើនក៏បញ្ចេញមតិមិនពេញចិត្តជាច្រើនទាក់ទងនឹងលោក Yang HyunSuk ដោយសារលោកជាមនុស្សដែលធ្លាប់មានប្រវត្ដិមិនល្អពាក់ព័ន្ធរឿងអាស្រូវលេងល្បែងខុសច្បាប់ និងគ្រឿងញៀនផងដែរ ដូច្នេះមិនគួរឱ្យលោកមកពាក់ព័ន្ធឬជាអ្នកមើលពីលើក្រុមចម្រៀងនារីថ្មី  Baby Monster ទេ។ គ្រប់គ្នាបានបង្ហាញនូវក្ដីបារម្ភចំពោះក្រុមនារីដែលមិនទាន់ចេញផ្លូវការមួយនេះ ដោយសារតែរឿងអាស្រូវរបស់ Yang HyunSuk និងយុទ្ធសាស្រ្ដដ៏ចាស់គំរិលរបស់ផលិតកម្ម YG៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច