​កុលសម្ព័ន្ធ​មួយ​ប្រភេទនៅឥណ្ឌូណេស៊ី អាច​មុជ​ទឹក​បាន ៨ម៉ោង/ថ្ងៃ

ប្រសិន​​បើ​អ្នកទប់ដង្ហើមរបស់អ្នក ហើយទម្លាក់មុខចូលទៅក្នុងអាងទឹក រាងកាយរបស់អ្នកនឹងចាប់ផ្តើមរំញោចដោយស្វ័យប្រវត្តិ ដែលត្រូវបាន​គេហៅថា the diving response។ ចង្វាក់បេះដូងផ្តើមលោតយឺតៗ សរសៃឈាមរបស់អ្នករួមតូច និងកន្ត្រាក់លំពែង ហើយប្រតិកម្មទាំងអស់នេះធ្វើឡើងដើម្បីជួយសន្សំសំចៃថាមពលរាងកាយនៅពេលអ្នកខ្វះអុកស៊ីសែនខ្លាំងទៅ។

មនុស្សភាគច្រើនអាចទប់ដង្ហើមនៅក្រោមទឹកបានប៉ុន្មានវិនាទីប៉ុណ្ណោះ និងខ្លះអាចទប់បានរយៈពេលប៉ុន្មាននាទី។ ប៉ុន្តែ​តើអ្នក​ដឹងទេថា​ ក្រុមមនុស្សកុលសម្ព័ន្ធមួយ​ប្រភេទ​មាន​ឈ្មោះ​ថា Bajau នៅ​ក្នុង​ប្រទេសឥណ្ឌូណេស៊ី អាចនៅក្នុងទឹកជម្រៅប្រមាណ ៧០ម៉ែត្រ​បានប្រមាណ ១៣នាទី។

ប្រជាជននៃកុលសម្ព័ន្ធនេះរស់នៅតាមដែនសមុទ្រដែលហូរកាត់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាកន្លែងដែលពួកគេមុជទឹកដើម្បីបរបាញ់ត្រី ឬស្វែងរកសមាសធាតុធម្មជាតិដែលអាចប្រើប្រាស់ក្នុងសិប្បកម្ម។

ដោយពឹងផ្អែកស្ទើរតែទាំងស្រុងលើអាហារ និងធនធានដែលប្រមូលបានពីមហាសមុទ្រ Bajau ឬពួកគេហៅខ្លួនឯងថាអ្នកការពារសមុទ្រ អាចមុជទឹកម្តងហើយម្តងទៀតរយៈពេលប្រមាណ ៨ម៉ោងនៅក្រោមទឹកជារៀងរាល់ថ្ងៃ។ ពួកគេចំណាយពេលប្រហែល ៦០% នៃពេលវេលារបស់ពួកគេនៅលើផ្ទៃសមុទ្រ។

Bajau ជាអម្បូរមួយក្នុងចំណោមប្រជាជនអាស៊ីអាគ្នេហ៍ដទៃទៀត ក៏ប៉ុន្តែ​ចំពោះសមត្ថភាពមុជទឹក Bajau មានសមត្ថភាពពិសេសប្លែកគេបើទោះប្រៀបធៀបជាមួយប្រជាជនឥណ្ឌូណេស៊ី ឬសូម្បីតែប្រៀបធៀបជាមួយជនជាតិដើមភាគតិចមួយប្រភេទទៀតគឺ Saluan នេះ​បើតាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវ។

បើតាមការតេស្ត DNA របស់ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា Bajau ជាក្រុមមនុស្សដែលមាន ប្រេកង់ នៃការប្រែប្រួលនៅក្នុង BDKRB2 ខ្ពស់ដែលជាហ្សែនតែមួយគត់ដែលគេស្គាល់ថាជាប់ទាក់ទងនឹងការឆ្លើយតបខាងសរីរវិទ្យានៅក្នុងខ្លួនមនុស្ស។​ ហើយអម្បូរដែលមានការប្រែប្រួលនៅក្នុង BDKRB2 ខ្ពស់ ច្រើនតែមានសមត្ថភាពពិសេសអាចជ្រមុជទឹកបានយូរ។

លើសពីនេះទៅទៀត លទ្ធផលជារួមបានបង្ហាញថា ទំហំនៃលំពែង និង the diving response របស់អម្បូរ Bajau បានឆ្លងកាត់ការសម្របខ្លួន ឬការបន្សាំហ្សែនដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តនៃការវិវត្តន៍ថ្មីៗរបស់មនុស្សជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទចម្រៀងរបស់តារាប្រុស ZIYU ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជ្រើសរើសជាបទលើកទឹកចិត្ត​សិស្សប្រឡងចូលមហាវិទ្យាល័យជាតិ

រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video,

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​

ADOR បន្ទាបសំណងជំងឺចិត្តដែលប្ដឹងទាមទារពី Danielle និង Min Hee Jin ពី ២៨ លាន មកត្រឹម ២១ លានដុល្លារ

យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និង

Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយ សម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេស

កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជា​ទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី